ហ្ស៊កដានីមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគជាមួយវៀតណាម
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Mahmoud Hmoud បានសម្ដែងនូវគោល បំណងថា ហ្ស៊កដានីនិងវៀតណាមបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ។
កអគ្គរដ្ឋទូត Tao Thi Thanh Huong និងលោក Mahmoud Hmoud ឯកអគ្គរដ្ឋទូតហ្ស៊កដានីប្រចាំសឹង្ហបុរីនិងវៀតណាម |
នាថ្ងៃទី២៣ កុម្ភៈ នៅទីស្នាក់ការស្ថាន ទូតវៀតណាមប្រចាំសឹង្ហបុរី លោកស្រីឯកអគ្គរដ្ឋទូត Tao Thi Thanh Huong បានទទួលជួបជាមួយលោក Mahmoud Hmoud ឯកអគ្គរដ្ឋទូត ហ្ស៊កដានីប្រចាំសឹង្ហបុរីនិងវៀតណាម ដើម្បីពិភាក្សា អំពីវិធានការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នៅទីនេះ លោកឯកអគ្គរដ្ឋទូត Mahmoud Hmoud បានសម្ដែងនូវគោលបំណងថា ហ្ស៊កដានីនិងវៀត ណាមបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ។ លោកបានសង្កត់ធ្ងន់ថា ហ្ស៊កដានីមានអនុគ្រោះជាច្រើនជូនដល់សហគ្រាសបរទេសដែលចុះបញ្ជីប្រតិបត្តិការនៅក្នុងមណ្ឌលឧស្សាហកម្មនានា។ ក្រៅពីនោះ ហ្ស៊កដានីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើននៅមជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិក ហេតុដូច្នេះ សហគ្រាសបរទេសអាចជ្រៀតចូលបណ្ដាទីផ្សារនេះតាមរយៈ ហ្ស៊កដានីផងដែរ។ សហគ្រាសហ្ស៊កដានីក៏បានយកចិត្តទុកដាក់ដល់វៀតណាម ដោយសារនេះជាទីផ្សារធំនិងមានសេដ្ឋកិច្ចបើកចំហ។ ភាគីទាំងពីរបានឯកភាពគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការផលិតម្ហូបអាហារតាមបទដ្ឋាន Halal (សម្រាប់ជនឥស្លាម) ដើម្បីនាំចេញទៅកាន់ហ្ស៊កដានីនិងតំបន់មជ្ឈឹមបូព៌ា៕