ហូឡង់បានកំណត់អត្តសញ្ញាណជនរងគ្រោះដោយការធ្លាក់យន្តហោះ MH17បន្ថែម៤២នាក់

ហូឡង់បានកំណត់អត្តសញ្ញាណជនរងគ្រោះដោយការធ្លាក់យន្តហោះ MH17បន្ថែម៤២នាក់ - ảnh 1
អ្នកសង្កេតការនៅកន្លែងយន្តហោះ MH17ធ្លាក់
(រូបថតៈAFP )


(VOVworld)-អ្នកជំនាញការរបស់ហូឡង់ទើបនឹងកំណត់អត្តសញ្ញាណជនរងគ្រោះ
ចំនួន ៤២នាក់ទៀត ក្នុងការធ្លាក់យន្តហោះម៉ាឡេស៊ីមានស្លាក់លេខ MH17 ដែល
ធ្លាក់នៅភាគខាង កើតរបស់ប្រទេសអ៊ុយក្រែន ដែលលើកចំនួនជនរងគ្រោះត្រូវ
បានកំណត់អត្តសញ្ញាណ ឡើង៦៥នាក់។ ក្នុងចំនួនសាកសព្វដែលទើបនឹងបាន
កំណត់អត្តសញ្ញាណនេះមានចំនួន ២១នាក់ជាពលរដ្ឋរប​ស់ហូឡង់ ហើយ២១នាក់
ជាពលរដ្ឋរបស់ប្រទេសដទៃ។ បណ្តាអ្នក សង្កេតការឲ្យដឹងថា មានប្រហែកសាក
សព្វចំនួន១៧៦ ត្រូវបានបញ្ចូនមកហូឡង់។ ក្នុងពេល ជាមួយនោះ ការងារស្វែង
រកសាកសព្វត្រូវផ្អាក ដោយសារអ្នកសង្កែតការទាំងអស់ត្រូវដក ចេញពីកន្លែង
កើតហេតុ សំដៅជៀសវាងជំលោះរវាងកងទ័ពរដ្ឋាភិបាលអ៊ុយក្រែន និងកម្លាំង ប្រឆាំងនៅភាគខាងកើត។ សព្វថ្ងៃ មិនទាន់ដឹងច្បាស់ថា ពេលណាក្រុមអ្នក
សង្កេតការនេះ នឹងត្រឡប់មកកន្លែងកើតហេតុបន្តការងារវិញឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ