ហ៊ូឡង់រៀបចំពិធីរំលឹកវិញ្ញាណខ័ណ្ឌជនរងគ្រោះដែលត្រូវបានស្លាប់នៅការធ្លាក់យន្តហោះ MH17

ហ៊ូឡង់រៀបចំពិធីរំលឹកវិញ្ញាណខ័ណ្ឌជនរងគ្រោះដែលត្រូវបានស្លាប់នៅការធ្លាក់យន្តហោះ MH17 - ảnh 1
ហ៊ូឡង់រៀបចំពិធីរំលឹកវិញ្ញាណខ័ណ្ឌជនរងគ្រោះដែលត្រូវបានស្លាប់នៅការធ្លាក់យន្តហោះ MH17​ (Image: qdnd.vn)


(VOVworld) – ពិធីរំលឹកវិញ្ញាណខ័ណ្ឌជនរងគ្រោះដែលត្រូវបានស្លាប់នៅការធ្លាក់
យន្តហោះ MH17 របស់ក្រុមហ៊ុន Malaysia Airline នៅតំបន់ខាងកើតអ៊ុយក្រែន បានប្រព្រឹត្តទៅដ៏មហាឡារឹកនាម៉ោងទី ១៦ (តាមម៉ោងតំបន់) នាថ្ងៃទី ២៣ កក្កដា
នៅហ៊ូឡង់។ សាកសពរបស់ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋាន​
យោធានៅទីក្រុង Hilversum របស់ហ៊ូឡង់ដើម្បីអនុវត្តការងារកំណត់អត្តសញ្ញាណ។ នាយករដ្ឋមន្ត្រីហ៊ូឡង់ លោក Mark Rutte បានអះអាងថា៖ បន្ទាប់ពីមានលទ្ធផល
កំណត់អត្តសញ្ញាណ គ្រួសារនៃជនរងគ្រោះនិមួយៗនឹងត្រូវបានប្រកាស។ ទាក់ទិន
ដល់ការស៊ើបអង្គេតការធ្លាក់យន្តហោះនេះ នាថ្ងៃទី ២៣ កក្កដា ប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin និងនាយករដ្ឋមន្ត្រីហ៊ូឡង់ លោក Mark Rutte បានមានការចរ
ចារតាមទូរស័ព្ទសំដៅជំរុញការស៊ើបអង្គេតអន្តរជាតិអំពីមូលហេតុធ្លាក់យន្តហោះ
MH17។ ក្នុងពេលនោះ ក្រុមប្រឹក្សាសន្តិសុខហ៊ូឡង់បានទទួលស្គាល់ថា៖ កំលាំង
ទាមទាសហព័ន្ធភាវូបនីកម្មនៅតំបន់ខាងកើតអ៊ុយក្រែនបានប្រគល់ប្រអប់ខ្មៅ
នៃយន្តហោះ MH17៕

ប្រតិកម្មទៅវិញ

ផ្សេងៗ