ឡាវចេញផ្សាយរដ្ឋធម្មនុញ្ញថ្មី


ឡាវចេញផ្សាយរដ្ឋធម្មនុញ្ញថ្មី  - ảnh 1
ឡាវចេញផ្សាយរដ្ឋធម្មនុញ្ញថ្មី (Image: VNA)

(VOVworld) – ប្រធានរដ្ឋឡាវលោក Chummaly Sayasone ទើបនឹងចុះហត្ថលេ
ខាលើអនុក្រិតចេញផ្សាយរដ្ឋធម្មនុញ្ញថ្មីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមា
 និតឡាវបន្ទាប់ពីរដ្ឋធម្មនុញ្ញវិសោធនកម្មនេះត្រូវបានអនុម័តនៅសម័យប្រជុំលើក
 ទី ១០ រដ្ឋសភាឡាវនីតិកាលទី ៧ នាសប្តាហ៍កន្លងទៅ។ នេះគឺជាការធ្វើវិសោធន
កម្មទី ២ របស់ឡាវគិតតាំងពីឆ្នាំ ១៩៩១។ បើប្រៀបនឹងរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម
ឆ្នាំ ២០០៣ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៥ របស់ឡាវមានការធ្វើវិសធោនកម្មជា ច្រើនឲ្យ
សមស្របនឹងស្ថានភាពជាក់ស្តែង។ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៥ របស់ឡាវ មានជំពូក
ចំនួន ១៤ មាត្រាចំនួន ១១៩ កើនឡើង ៣ ជំពូកនិង ២១ មាត្រាបើ ប្រៀបនឹងរដ្ឋ
ធម្មនុញ្ញឆ្នាំ ២០០៣។ ការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញលើកនេះដើម្បី សមស្របនឹង
គោលនយោបាយផ្លាស់ប្តូរថ្មីរបស់បក្សប្រជាធិបតេយ្យប្រជាមានិត បដិវត្តន៍ឡាវ
និងទស្សនៈវិស័យអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ ២០៣០ ព្រមទាំង បង្ហាញនូវ
បំណងប្រាថ្នារបស់ប្រជាពលរដ្ឋឡាវនិងនាំប្រទេសឡាវរូចផុតពីស្ថាន ភាព
អភិវឌ្ឍន៍អន់ខ្សោយនាឆ្នាំ ២០២០៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ