ឡាវរៀបចំសិក្ខាសាលាផ្សាភ្ជាប់អាស៊ានលើកទី ៧


ឡាវរៀបចំសិក្ខាសាលាផ្សាភ្ជាប់អាស៊ានលើកទី ៧  - ảnh 1
ឡាវរៀបចំសិក្ខាសាលាផ្សាភ្ជាប់អាស៊ានលើកទី ៧ (VNA)

(VOVworld) – តំណាងបណ្ដាប្រទេសជាសមាជិកអាស៊ានបានដំណើរការកិច្ច
 ប្រជុំនៅរដ្ឋធានី វៀងច័ន្ទ ប្រទេសឡាវ នាថ្ងៃទី ២០ តុលា ដើម្បីពិភាក្សាអំពី
 ការអនុវត្តផែនការមេស្តីពីការផ្សារភ្ជាប់អាស៊ានឆ្នាំ ២០២៥។ ថ្លែងមតិនៅ
សិក្ខសា លាផ្សាភ្ជាប់អាស៊ានលើកទី ៧​ អនុរដ្ឋមន្ត្រីការបរទេសឡាវ លោក
Thongphane Savanphet បានឲ្យដឹងថា៖ កិច្ចសហការប្រកបដោយប្រសិទ្ធភាព
រវាងបណ្ដា ស្ថាប័នគ្រប់គ្រងនិងអនុវត្ត រដ្ឋាភិបាលនិងតំបន់ សមត្ថកិច្ចសា
ធារណៈ-ឯកជន​ រួមជាមួយប្រទេសដៃគូនានាដើរទួនាទីសំខាន់ក្នុងការ
អនុវត្តផែនការមេអំពីការផ្សា ភ្ជាប់អាស៊ានឆ្នាំ ២០២៥ ប្រកបដោយជោគ
ជ័យ។ តាមលោក Thongphane Savanphet ថា៖ ប្រទេសអាស៊ានទាំងអស់
គប្បីបង្កើនឱកាសលើវិស័យ យុទ្ធសាស្ត្រចំនួន ៥​​ តាមផែនការមេថ្មីក្នុង
នោះមាន៖ ហេដ្ឋារចនាសម្ព័ន្ធនិរន្តរភាព ការ កែលំអរបច្ចេកទេស ។ល។
ផែនការមេអំពីការផ្សាភ្ជាប់អាស៊ានឆ្នាំ ២០២៥ ដែលត្រូវបានអនុម័តនា
ដើមឆ្នាំ២០១៦គឺសំដៅធ្វើឲ្យជាក់ស្តែងអាស៊ានសមាហរណកម្មមួយហើយ
ផ្សាភ្ជាប់លើគ្រប់ជ្រុងជ្រោយដែលនាំមកនូវហេដ្ឋារចនាសម្ព័ន្ធល្អបច្ចេក
វិទ្យាជឿនលឿនកាត់បន្ថយចំណាយសំរាប់ការផ្គត់ផ្គង់ហើយបង្កលក្ខណៈ
 ងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមកក្នុងអាស៊ាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ