អគ្គនាយក IAEA លោក Yukiya Amano ទៅកាន់អ៊ីរ៉ាក់

អគ្គនាយក IAEA លោក Yukiya Amano ទៅកាន់អ៊ីរ៉ាក់ - ảnh 1
អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Yukiya Amano (AP)

        Vovworld-អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក
Yukiya Amano ទៅកាន់អ៊ីរ៉ង់និងចរចារជាមួយមន្ត្រីជួរមុខនៃប្រទេសម្ចាស់ផ្ទះអំពី​កម្មវិធីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់។ នាថ្ងៃទី១៧សីហា លោក Yukiya Amano បានជួប​សន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសលោក Mohammad Javad Zarif មុនពេលជួប​សន្ទនាជាមួយប្រធានាធិបតី Hassan Rouhani និងប្រធានក្រុមចរចារ​នុយគ្លេអ៊ែ​
ម្ចាស់ផ្ទះ Ali Akbar Salehi។ ព័ត៌មានលំអិតអំពីបណ្ដាជំនួបមិនបានប្រកាស​ឡើយ។
តាមគំរោង វង់ចរចារថ្មីរវាងអ៊ីរ៉ង់និងក្រុម P5+1 នឹងប្រព្រឹត្តទៅមុននឹង​សម័យប្រជុំ
មហាសន្និបាតអង្គការប្រជាជាតិនាថ្ងៃទី១៦កញ្ញាខាងមុខ។ ខ្លឹមសារ​ចរចារនឹង
ប្រមូលផ្ដុំទៅលើការធានាអនុវត្តមាត្រាក្នុងកិច្ចព្រមព្រៀងដំបូងដូចជាអ៊ីរ៉ង់បន្ធូទ្រង់
ទ្រាយកម្មវិធីនុយគ្លេអ៊ែដើម្បីប្តូរវិញប្រទេសលោកខាងលិចលុប​ចោលមួយផ្នែក
បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ