អគ្គិភ័យនៅប្រទេសបង់ក្លាដេស - ការស្លាប់បាត់បង់ជីវិតបានកើនឡើងយ៉ាងខ្លាំងដែលបណ្តាលឲ្យមនុស្សជាច្រើននៅតែជាប់គាំងនិងស្រែករកជំនួយ

(VOVWORLD) - យោងតាមស្ថិតិនាពេលថ្មីៗនេះ បានឲ្យដឹងថាចំនួនមនុស្សដែលត្រូវបានស្លាប់នៅក្នុងអគ្គីភ័យដ៏ធំ កើតឡើងកាលពីថ្ងៃទី ២៨ ខែមីនានៅឯអគារពាណិជ្ជកម្ម នៅរដ្ឋធានី Dhaka របស់ប្រទេសបង់ក្លាដែស បានកើនឡើងយ៉ាងហោចណាស់ ១៩ នាក់ ខណៈដែលអ្នកផ្សេងជាច្រើនទៀតនៅតែជាប់គាំងនៅខាងក្នុង។
អគ្គិភ័យនៅប្រទេសបង់ក្លាដេស - ការស្លាប់បាត់បង់ជីវិតបានកើនឡើងយ៉ាងខ្លាំងដែលបណ្តាលឲ្យមនុស្សជាច្រើននៅតែជាប់គាំងនិងស្រែករកជំនួយ - ảnh 1 ទិដ្ឋភាពនៃអគ្គិភ័យនៅប្រទេសបង់ក្លាដែស

កងកម្លាំងសង្គ្រោះបានព្រមានថា ចំនួនមនុស្សដែលត្រូវបានស្លាប់នឹងកើនឡើងយ៉ាងខ្លាំង ហើយអ្នកពន្លត់អគ្គីភ័យកំពុងបន្តយកសាកសពចេញពីកន្លែងកើតហេតុ។ យោងទៅតាមសមត្ថកិច្ចបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៦ នាក់ត្រូវបានស្លាប់ដោយការលោតចុះពីអាគារមានកំពស់ ២២ ជាន់។ ទន្ទឹមនឹងនេះដែរ ប៉ូលីសបានឲ្យដឹថាមនុស្សយ៉ាងហោចណាស់ ៧៣ នាក់ បានរងរបួសនិងកំពុងព្យាបាលនៅមន្ទីរពេទ្យនៅទីក្រុង Dhaka ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ