អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា-វៀតណាម
(VOVWORLD) - បើតាមលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រទេសទាំងពីរមានទំនាក់ទំនងជាអ្នកជិតខាងល្អ សាមគ្គីភាព មិត្តភាពប្រពៃណី ហើយជានិច្ចកាលជួយឧបត្ថម្ភនិងគោរពគ្នាទៅវិញទៅមក។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា |
កាលពីថ្ងៃថ្ងៃទី ១ ខែកុម្ភៈ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អញ្ជើញមកជូនពរ ឆ្នាំថ្មីនៅស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម ឆ្នាំ ២០២៤ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ ជិតស្និទ្ធរវាងកម្ពុជានិងវៀតណាម។ បើតាមលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រទេសទាំងពីរមានទំនាក់ទំនងជាអ្នកជិតខាងល្អ សាមគ្គីភាព មិត្តភាពប្រពៃណី ហើយជានិច្ចកាលជួយឧបត្ថម្ភនិងគោរពគ្នាទៅវិញទៅមក។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានថ្លែងអំណរគុណចំពោះគណៈប្រតិភូអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលបាអញ្ជើញនមកជូនពរឆ្នាំថ្មីដល់ស្ថានទូតវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា នេះជាសក្ខីភាពនៃ ចំណងសាមគ្គីភាព និងមិត្តភាពយូរអង្វែងក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាង វៀតណាមនិងកម្ពុជា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ៕