អគ្គលេខាគណៈកម្មាធិការបក្សកម្មុយនិស្តវៀតណាម Nguyen Phu Trong ទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ

(VOVword) – នាថ្ងៃទី​​ ២០ ធ្នូ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការបក្ស កម្មុយនិស្តវៀតណាម លោក​ Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ ដឹកនាំដោយនាយករដ្ឋមន្ត្រីឡាវនិងជាប្រធាន  អនុគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម លោក Somsavat Lengsavat
ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាមនិងចួលរួមសម័យប្រជុំអន្តររដ្ឋាភិ
បាលវៀតណាម-ឡាវ លើកទី ៣៥ ។ អគ្គលេខា Nguyen Phu Trong មានគោល
បំណងថា៖ ក្នុងរយៈពេលខាងមុខ អនុគណៈកម្មាធិការសហប្រតិបត្តិការនៃប្រទេស
ទាំង ២ បង្កើនការបណ្ជា ណែនាំបណ្ដាក្រសួង ផ្នែក តំបន់ អង្គភាពអាជីវកម្មវៀត
ណាមនិងឡាវ ជំរុញការអនុវត្តគំរោងការណ៍សហប្រតិបត្តិការ ក៏ដូចជា អនុវត្តរាល់
ការព្រមព្រៀង បានចុះហេត្ថលេខានៅសម័យប្រជុំលើកទី ៣៥ មានប្រសិទ្ធភាព។
ទន្ទឹមនឹងនោះ ភាគីទាំង ២ បន្តសុក្រិតនិងបំពេញបន្ថែមយន្តការគោលនយោបាយ
ដើម្បីបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីគួបផ្សំយ៉ាងជិតស្និតលើវេទិការសហប្រតិ
បត្តិ ការពហុភាគី ពិសេសគឺ ក្នុងក្របខ័ណ្ឌអាស៊ាននិងមហាអនុតំបន់មេគង្គ។
ចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ធ្នូ អគ្គលេខាគណៈកម្មាធិការមជ្ឍឹមបក្សប្រជាជនបដិវត្តន៍
ឡាវ​និងជាប្រធានរដ្ឋឡាវ លោក Chummaly Sayasone និងលោកជំទាវនឹងបំពេញ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្តីអញ្ជើញរបស់អគ្គលេខាគណៈកម្មា
ធិការបក្សកម្មុយនិស្តវៀតណាម Nguyen Phu Trong និងប្រធានរដ្ឋ វៀតណាម
លោក Truong Tan Sang ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ