អគ្គលេខាធិការ អ.ស.ប. សង្កត់ធ្ងន់ទៅលើបណ្ដាអាទិភាពធ្វើសកម្មភាពក្នុង ឆ្នាំ ២០១៨

(VOVWORLD) - ថ្លែងមតិនៅសម័យប្រជុំក្រៅផ្លូវការនៃមហោសន្និបាត អ.ស.ប. នាថ្ងៃទី ១៦ មករា អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានធ្វើ ឡើងបណ្ដាអាទិភាពធ្វើសកម្មភាពរបស់ខ្លួនក្នុងឆ្នាំ ២០១៨។ 
អគ្គលេខាធិការ អ.ស.ប. សង្កត់ធ្ងន់ទៅលើបណ្ដាអាទិភាពធ្វើសកម្មភាពក្នុង ឆ្នាំ ២០១៨ - ảnh 1 អគ្គលេខាធិការ អ.ស.ប. សង្កត់ធ្ងន់ទៅលើបណ្ដាអាទិភាពធ្វើសកម្មភាពក្នុង ឆ្នាំ ២០១៨

(VOVworld) –  ថ្លែងមតិនៅសម័យប្រជុំក្រៅផ្លូវការនៃមហោសន្និបាត អ.ស.ប. នាថ្ងៃទី ១៦ មករា អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានធ្វើ ឡើងបណ្ដាអាទិភាពធ្វើសកម្មភាពរបស់ខ្លួនក្នុងឆ្នាំ ២០១៨។ លោកបានសង្កត់ ធ្ងន់ទៅលើការប្រគល់សិទ្ធិសំរាប់នារីលើពិភពលោកទាំងមូលដែលជាភារកិច្ចចាំបាច់បំផុត។ លោក Guterres សង្កត់ធ្ងន់ទៅលើតួនាទីរបស់នារីក្នុងការដោះ ស្រាយការសាកល្បងសកលនាបច្ចុប្បន្ន ព្រមទាំង អំពាវនាវឲ្យមានការខំប្រឹងប្រែងដើម្បី ទប់ស្កាត់ការរំលោភបំពានផ្លូវភេទនិងធ្វើទុកបុកម្នេញលើនារី។ ក្នុងឆ្នាំ ២០១៨ អគ្គលេខាធិការ អ.ស.ប. បន្តដាក់គោលដៅអនុវត្តរបៀបវារៈស្តីអំពីការអភិវឌ្ឍន៍និរន្តរភាពដល់ឆ្នាំ ២០៣០ បំផុសប្រមូលប្រភពហិរញ្ញវត្ថុសំរាប់ការអភិវឌ្ឍន៍ អំពាវនាវប្រទេសនិងអ្នកធ្វើហិរញ្ញប្បទាននានាអនុវត្តកិច្ចសន្យារបស់ខ្លួន។ ចំពោះបញ្ហាលើឧបទ្វីបកូរ៉េ លោក Guterres ស្វាគមន៍ការស្តារឡើងវិញកាណាល់ទាក់ទងរវាងប្រទេសកូរ៉េទាំងពីរហើយអំពាវនាវឲ្យភាគីទាក់ទិននានាឆ្លៀតយកសញ្ញាវិជ្ជមានដើម្បីបើកទូលាយការខិតខំប្រឹងប្រែងការទូតសំដៅទទួលបានគោលដៅគ្មាននុយក្លេអ៊ែរក្នុងតំបន់ ដោយសន្តិវិធី។ បណ្ដាគោលដៅសេសសល់របស់អគ្គលេខាធិការ អ.ស.ប. រួមមាន៖ ការពង្រឹកទំនាក់ទំនងដៃគូរបស់ អ.ស.ប. ជាមួយសម្ព័ន្ធសមាគមអាហ្វ្រិក (AU) រុញថយក្រោយចលនាជាតិនិយមគ្រោះថ្នាក់នៅអឺរ៉ុបនិងដោះស្រាយជំលោះនៅតំបន់ខាងកើតអ៊ុយក្រែន ។ល។៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ