អគ្គលេខាធិការអង្គការសហប្រជាជាតិទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់

អគ្គលេខាធិការអង្គការសហប្រជាជាតិទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ - ảnh 1
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon បានទៅកាន់រដ្ឋធានី Baghdad របស់អ៊ីរ៉ាក់ (vtv.vn)

        Vovworld-នាថ្ងៃទី១៣មករា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក
Ban Ki Moon បានទៅកាន់រដ្ឋធានី Baghdad របស់អ៊ីរ៉ាក់ដើម្បីពិភាគ្សាជាមួយ​មន្ត្រី​ជាន់ខ្ពស់នៃប្រទេសនេះអំពីស្ថានភាពដំបន់។​ក្នុងសេចក្តីប្រកាសមួយ ខុទ្ទការល័យ​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានឲ្យដឹងថា អគ្គលេខាធិការ Ban Ki Moon គ្រោងនឹងជួប​
សន្ទនា​ជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Nuri al-Maliki និងរដ្ឋមន្ត្រីការបរទេស
Hoshyar Zebari។ ខ្លឹមសារបណ្ដាការជួបសន្ទនានឹងប្រមូលផ្ដុំទៅលើបញ្ហាស៊ីរីនិង​
ពិសេសគឺវិបត្តិនៅខេត្ត Anbar ភាគខាងលិចអ៊ីរ៉ាក់។ ដំណើរទស្សនកិច្ចរបស់​
អគ្គលេខាធិការលោក Ban Ki Moon បានប្រព្រឹត្តទៅជាងមួយសប្ដាហ៍មុនពេល​
ប្រព្រឹត្ត​ទៅសន្និសីទអន្តរជាតិអំពីស៊ីរី (រឺដែលហៅថា សន្និសីទ Geneva 2) ដែល​គ្រោងនឹងបានរៀបចំនាថ្ងៃទី២២មករាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ