អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការដើម្បីទប់ ទល់នឹងជម្ងឺរាតត្បាតនិងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - លោក Antonio Guterres បានអំពាវនាវឲ្យដៃគូសាធារណៈ ឯកជនទាំងអស់សហប្រតិបត្តិការជាមួយ អ.ស.បដើម្បីស្ដារពិភពលោកប្រកបដោយចីរភាពក្រោយជម្ងឺរាតត្បាត ព្រមទាំងទប់ ទល់ប្រកបដោយប្រសិទ្ធភាពនឹងការប្រែប្រួលអាកាសធាតុផងដែរ។

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការដើម្បីទប់ ទល់នឹងជម្ងឺរាតត្បាតនិងការប្រែប្រួលអាកាសធាតុ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres។
(រូបថត៖ Getty Images/TTXVN)
នាថ្ងៃទី១៥ ខែកញ្ញា ថ្លែងនៅកិច្ចប្រជុំជាមួយសម្ព័ន្ធភាពជាសកលរបស់បណ្ដា ក្រុមហ៊ុនធំៗសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ (ហៅកាត់ថា UN Global Impact) នោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានអំពាវនាវឲ្យដៃគូសាធារណៈ ឯកជនទាំងអស់សហប្រតិបត្តិការជាមួយ អ.ស.បដើម្បីស្ដារពិភពលោកប្រកបដោយចីរភាពក្រោយជម្ងឺរាតត្បាត ព្រមទាំង ទប់ទល់ប្រកបដោយប្រសិទ្ធភាពនឹងការប្រែប្រួលអាកាសធាតុផងដែរ។ តាមនោះ ដៃគូ សាធារណៈ -ឯកជន ចាំបាច់ត្រូវបង្កើនការវិនិយោគប្រភពធនធាននានាសម្រាប់ការងារ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ប៉ុន្តែដើម្បីធ្វើបានយ៉ាងដូច្នេះ គឺទាមទារឲ្យមាន ការរួមដៃរបស់សហគ្រាសធំៗ ដោយសារមានពួកតែគេប៉ុណ្ណោះទើបអាចបង្កើតទំលាប់ ប្រើប្រាស់ថ្មី ហើយប្រើប្រាស់ឥទ្ធិពលរបស់ពួកគេដើម្បីនាំឲ្យប្រតិបត្តិការផលិតកម្ម អាជីវកម្ម ឆ្ពោះទៅរកគោលដៅការពារបរិស្ថានផងដែរ។
ក្រៅពីនោះលោក Guterres បានសម្ដែងគោលបំណងចង់បានឃើញក្រុមហ៊ុន កាន់តែច្រើននឹងទទួលខុសត្រូវអំពីបរិស្ថាន  អភិវឌ្ឍដំណោះស្រាយបៃតងនិងស្អាត ឆ្ពោះទៅរកការសម្រេចរួចរាល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពដែលអ.ស.បបានដាក់ចេញ ព្រមទាំងរួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ពលករនិងបង្រួញ គម្លាតវិសមភាពយេនឌ័រផងដេរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ