អគ្គលេខាធិការអ.ស.ប និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសប្រចាំនៅអ.ស.ប អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង
(VOVWORLD) - នាថ្ងៃទី ២៤ ខែកក្កដា (ម៉ោងក្នុងស្រុក) មេដឹកនាំនៃអង្គការសហប្រជាជាតិ (អ.ស.ប) និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសប្រចាំនៅ អ.ស.ប បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង នៅស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអ.ស.ប នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។
នៅទីនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំសំខាន់របស់លោកអគ្គលេខាបក្ស និងបានទទួលស្គាល់ថា ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស វៀតណាមបានបន្តដំណើរនៃការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ និងក្លាយជាដៃគូសំខាន់របស់អង្គការសហប្រជាជាតិ។ លោកអគ្គលេខាធិកា Antonio Guterres បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះរដ្ឋាភិបាល ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres សរសេសៀវភៅកាន់ទុក្ខ លោកអគ្គលេខាបក្ស Nguyen Phu Trong។ រូបថត៖ Pham Huan/VOV-Washington |
នាថ្ងៃដដែល ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ លោក Dennis Francis បានជួបជាមួយឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងបានចែករំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត និងចំពោះក្រុមប្រឹក្សាអង្គការសហប្រជាជាតិទាំងមូល និងប្រជាជនវៀតណាម។ លោកប្រធានមហាសន្និបាតបានចែករំលែកនូវការបាត់បង់ដ៏ធំធេងរបស់ប្រជាជនវៀតណាម ចំពោះមរណភាពរបស់ថ្នាក់ដឹកនាំមួយរូប ដែលបានលះបង់ដោយស្មោះអស់ពីចិត្តចំពោះប្រទេសជាតិ។
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ លោក Dennis Francis និងឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ។ រូបថត៖ Pham Huan/VOV-Washington |
កាលពីម្សិលមិញផងដែរ លោកឯកអគ្គរដ្ឋទូត Anouparb Vongnorkeo ប្រធានបេសកកម្មអចិន្ត្រៃយ៍ឡាវ និងឯកអគ្គរដ្ឋទូត Fu Cong ប្រធានបេសកកម្មអចិន្ត្រៃយ៍ចិនប្រចាំអង្គការសហប្រជាជាតិ បានទៅគោរពវិញ្ញាណក្ខ័ន្ធ និងសរសេរសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង នៅទីស្នាក់ការបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ផងដែរ៕