អគ្គលេខាធិការអ.ស.បទៅកាន់អេហ្ស៊ីបសំដៅជម្រុញកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា

អគ្គលេខាធិការអ.ស.បទៅកាន់អេហ្ស៊ីបសំដៅជម្រុញកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា - ảnh 1
រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប(ស្តាំ)និងអគ្គលេខាធិការអ.ស.ប
ក្នុងជំនួបនៅទីក្រុងគែរនាថ្ងៃទី២១ក្កដា (រូបថតៈTHX/TTXVN)


(VOVworld)-នាថ្ងៃទី២១កក្កដា ក្នុងក្របខ័ណ្ឌនៃដំណើទស្សនកិច្ចប្រទេសមជ្ឈឹម
ប៉ូព៌ាមួយចំនួន ​អគ្គលេខាធិការអ.ស.បលោក Ban ki-moon បានទៅកាន់អេហ្ស៊ីប សំដៅជម្រុញកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា បញ្ឈប់រាល់ជំលោះ
បង្ហូឈាមនៅប្រទេសមជ្ឈឹមប៉ូព៌ានេះ។ ថ្លែងមតិនៅក្នុង សន្និសីទកាសែត១ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បាន អះអាងថា ក្រុងគែរមិន
កែសម្រួលសំណើរឈប់បាញ់ដែលខ្លួននាំចេញ នាដើមសប្តាហ៍មុនទេ។ រីឯខ្លួន
វិញ លោក​ Ban Ki-moon បានដាស់តឿនទាំង អ៊ីស្រាអ៊ែលនិងចលនា Hamas ត្រូវបញ្ឈប់អំពើហឹង្សាភ្លាមមួយរំពេច ដោយគ្មាន លក្ខ័ណ្ឌណាមួយឡើយ​ ព្រមទាំងត្រឡប់មកតុចរចារវិញ។

        បន្ទាប់ពីការបង្អង់ដំណើរនៅទីក្រុងគែរ អគ្គលេខាធិការអ.ស.បលោក Ban
ki-moon នឹងទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ប៉ាឡែស្ទីន និងហ្ស៊កដានី នាប៉ុន្មានថ្ងៃ
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ