អគ្គលេខាធិការអ.ស.បព្រមានថា IS កំពុងបើកទូលាយឥទ្ធិពលនៅលីប៊ី

(VOVworld) - ក្រុមខ្មាន់កាំភ្លើងនៃអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស
កំពុងបើកទូលាយឥទ្ធិពលនៅលីប៊ីនិងក្រៅដែនដីប្រទេសនេះ។ការព្រមាននេះ
ត្រូវបានចេញផ្សាយដោយអគ្គលេខាធិការអ.ស.បលោក Ban Ki moon នាថ្ងៃទី៥
មិនា នៅ Mauritania ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសអាហ្វ្រិកខាង
លិចនិងខាងជើងនានា។លោក Ban Ki-moon បានលើកច្បាស់ថា អនាគតនៃលីប៊ី
និងស្ថិរភាពនៅតំបន់ Sahel ទាំងមូលកំពុងប្រឈមមុខនឹងការគំរាមកំហែងដ៏ធំពី
 IS។លោកអគ្គលេខាធិការបានអំពាវនាវឲ្យកងកម្លាំងនានានៅលីប៊ី សហការជា
មួយគ្នាសំដៅជំរុញការបង្កើតរដ្ឋាភិបាលលីប៊ីឯកភាពមួយ។នាខែមុន​ ក្រុមប្រឹក្សា
ប្រធានាធិបតីដែលត្រូវបានបង្កើតឡើងកាលពីខែធ្នូឆ្នាំ២០១៥ បាន ស្នើរឲ្យបង្កើត
រដ្ឋាភិបាលសាមគ្គីភាពជាតិរបស់ល៊ីបីរួមមានសមាជិកទាំង១៨រូប ក្នុងនោះមាន
រដ្ឋមន្រ្តីចំនួន១៣រូបនិងរដ្ឋលេខាធិការ៥រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ