អគ្គលេខាបក្ស Nguyen Phu Trong និងនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រឡាវ

(VOVWORLD) -នារៀលថ្ងៃទី២៤តុលា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាគណៈកម្មាធិ ការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong  បានអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី ឡាវ លោក Sonexay Siphandone និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិ បាលឡាវ ដែលកំពុងបំពេញទស្សនកិច្ចការ ងារនៅវៀតណាម។ 
អគ្គលេខាបក្ស Nguyen Phu Trong និងនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រឡាវ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួួយឧបនាយករដ្ឋមន្ត្រីឡាវ លោក   Sonexay Siphandone

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីឡាវបានអះអាងថា រដ្ឋាភិ បាលឡាវនឹងរួមសហការជាមួយរដ្ឋាភិបាលវៀតណាម បញ្ជាណែនាំឲ្យក្រសួងស្ថាប័ន នានា អនុវត្តប្រកបដោយជោគជ័យរាល់កិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំនៃបក្សទាំង ពីរនិងរដ្ឋទាំងពីរ។ រីឯខ្លួនវិញ លោក Nguyen Phu Trong បានស្នើឲ្យរដ្ឋាភិបាល នៃប្រទេសទាំងពីរ រួមសហ ការបញ្ជាណែនាំឲ្យក្រសួងស្ថាប័ននានា អនុវត្តប្រកប ដោយជោគជ័យរាល់សេចក្តីថ្លែងការណ៍រួមវៀតណាម-ឡាវ រាល់កិច្ចព្រមព្រៀង ជាន់ខ្ពស់រវាងថ្នាក់ដឹកនាំបក្សទាំងពីរ រដ្ឋទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ សកម្មនិងម្ចាស់ការត្រៀមរៀបចំឲ្យកិច្ចប្រជុំលើកទី៤០ នៃគណៈ កម្មាធិការអន្តររដ្ឋាភិបាល វៀតណាម-ឡាវ ជាពិសេស បន្តរួមសហការរៀបចំយ៉ាងល្អរាល់សកម្មភាពនៃឆ្នាំ សាមគ្គីភាព មិត្តភាពវៀតណាម-ឡាវផងដែរ។

អគ្គលេខាបក្ស Nguyen Phu Trong និងនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រឡាវ - ảnh 2នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone 

        នារសៀលថ្ងៃដដែល អញ្ជើញថ្លែងមតិនៅក្នុងជំនួបទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា ប្រទេសទាំងពីរ គប្បីជម្រុញកិច្ចសហប្រតិបត្តិ ការលើបណ្តាគំរោងការវិនិយោគក្នុងនោះមានគំរោងការទុកឲ្យភាគីឡាវធ្វើអាជីវកម្ម កំពង់ផែ Vung Ang របស់វៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាមក៏បានស្នើឲ្យភាគី ទាំងពីរ រឹតបន្តឹងកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តយ៉ាងឆាប់ៗ បណ្តាគម្រោង ពាក់ព័ន្ធដល់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ធ្វើអាជីវម្មផលរ៉ែនិងគម្រោងការសហប្រ តិបត្តិការដទៃទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ