អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម អញ្ជើញមកដល់ទីក្រុងញូវយ៉កដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩

(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងស្រុក (ព្រឹកថ្ងៃទី ២២ ខែកញ្ញា ម៉ោងនៅវៀតណាម) យន្តហោះដឹកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចុះ ចតនៅអាកាសយានដ្ឋានជាតិ J.F. Kennedy ដោយចាប់ផ្តើមសកម្មភាព ចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៩ និងបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម អញ្ជើញមកដល់ទីក្រុងញូវយ៉កដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក ង្វៀន គួក យុង និងឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក ដាំង ហ័ង យ៉ាង បានអញ្ជើញទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយានៅអាកាសយានដ្ឋានអន្តរជាតិ J.F Kennedy (រូបថត៖ TTXVN)

អញ្ជើញទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋាន មានវត្តមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក ង្វៀន គួក យុង និងភរិយា, ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅសហភាពអង្គការសហប្រជាជាតិ លោក ដាំង ហ័ង យ៉ាង និងបុគ្គលិកនៃស្ថានទូតវៀត ណាមប្រចាំនៅសហរដ្ឋអាមេរិក។

នេះជាដំណើរទស្សនកិច្ចលើកដំបូង ដើម្បីចូលរួមសកម្មភាពកិច្ចការបរទេសពហុភាគីនិងបំពេញការងារនៅសហរដ្ឋអាមេរិក របស់អគ្គលេខាបក្ស ប្រធានរដ្ឋក្នុងមុខតំណែងថ្មី ហើយក៏ជាលើកទីមួយដែរ ដែលអគ្គលេខាលបក្ស ប្រធានរដ្ឋវៀតណាមមួយរូប អញ្ជើញចូលរួមដោយផ្ទាល់កិច្ចប្រជុំកំពូលនៃមហាសន្និបាតអង្គការសហប្រជាជាតិ។

សប្តាហ៍ជាន់ខ្ពស់មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៩ បានប្រមូលផ្តុំថ្នាក់ដឹកនាំអន្តរជាតិមួយចំនួនធំដើម្បីរួមគ្នាពិភាក្សា និងរៀបចំផែនការទិសដៅអភិវឌ្ឍន៍នាពេលអនាគតរបស់ពិភពលោក។ ការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងព្រឹត្តិការណ៍នេះបានអះអាងយ៉ាងមុតមាំនូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម សកម្មនិងវិជ្ជមានលើគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ សមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាព ចែករំលែកចក្ខុវិស័យនិងដំណោះស្រាយរបស់វៀតណាមលើតួនាទីរបស់អង្គការសហប្រជាជាតិ និងបញ្ហាធំៗ លើពិភពលោក ទន្ទឹមនឹងនោះក៏បង្ហាញពីចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរបស់បក្សនិងរដ្ឋក្នុងកិច្ចសហប្រតិបត្តិការពហុភាគី របៀបវារៈសំខាន់ៗរបស់អង្គការសហប្រជាជាតិ និងទំនាក់ទំនងលើគ្រប់វិស័យជាមួយអង្គការសហប្រជាជាតិ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹមនឹងថ្លែងសុន្ទរកថាដោយពាំនាំនូវសារសំខាន់ៗ នៃការគាំទ្រយ៉ាងខ្លាំងក្លារបស់វៀតណាមចំពោះពហុភាគីនិយម ការគាំទ្រចំពោះតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើពិភពលោក។ លើសពីនេះ ប្រមុខបក្សនិងរដ្ឋវៀតណាមនឹងជួបប្រជុំទ្វេភាគីនៅខាងក្រៅព្រឹត្តិការណ៍នានាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់លោក នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងមន្ត្រីបក្ស រួមទាំងថ្នាក់ដឹកនាំជាប្រមុខក្រសួង និងសាខានៅសហរដ្ឋ អាមេរិក ក៏ដូចជាមានសកម្មភាពកិច្ចការបរទេសសំខាន់ៗមួយចំនួនទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ