អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលី អៀរឡង់ ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន និងបំពេញទស្សនកិច្ចផ្លូវការនៅបារាំង

(VOVWORLD) - ទទួលតាមការអញ្ជើញរបស់ប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh; ប្រធានាធិបតីអៀរឡង់ លោក Michael D. Higgins និងប្រធានាធិបតីបារាំង លោក Emmanuel Macron នាព្រឹកថ្ងៃទី៣០ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានីហាណូយ ដើម្បីបំពេញទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ប្រទេសម៉ុងហ្គោលីនិងអៀរឡង់ ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន និងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងចាប់ពីថ្ងៃទី ៣០ ខែកញ្ញាដល់ថ្ងៃទី ៧ ខែតុលា។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលី អៀរឡង់ ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន និងបំពេញទស្សនកិច្ចផ្លូវការនៅបារាំង - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ុងហ្គោលី ប្រទេសអៀរឡង់ ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី១៩ និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង (រូបថត៖ Tri Dung/TTXVN)
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលី ប្រទេសអៀរឡង់ ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូននិងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម មានបំណងអះអាងជាថ្មីម្តងទៀត នូវគោលនយោបាយការបរទេសឯករាជ្យនិងខ្លួនទីពឹងខ្លួន ពហុភាគី ពិពិធកម្ម ម្ចាស់ការនិងធ្វើសមាហរណកម្មវៀតណាមយ៉ាងទូលំទូលាយនិងស៊ីជម្រៅរបស់វៀតណាម។ ទន្ទឹមនឹងនោះ ក៏បង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់របស់បក្សនិងរដ្ឋវៀតណាមចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងម៉ុងហ្គោលី ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាង វៀតណាមនិងអៀរឡង់ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង ព្រមទាំងមានបំណងចង់ពង្រឹងនិងពង្រីកក្របខណ្ឌកិច្ចសហប្រតិបត្តិការ ឱ្យស៊ីជម្រៅ សមស្របទៅនឹងស្ថានភាពថ្មីនិងផលប្រយោជន៍របស់បណ្តាប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ