អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ១៩ និងបំពេញទស្សនកិច្ចជាផ្លូវការនៅបារាំង

(VOVWORLD) - នាយប់ថ្ងៃទី ៣ ខែតុលា ម៉ោងក្នុងស្រុក ពោលគឺព្រឹកថ្ងៃទី ៤ ខែតុលា ម៉ោងនៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ផ្តើមដំណើរចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ១៩ និងបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋបារាំងពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែតុលា តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ១៩ និងបំពេញទស្សនកិច្ចជាផ្លូវការនៅបារាំង - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញមកដល់អាកាសយានដ្ឋាន Orly ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង (រូបថត៖ TTXVN)

ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋាន ខាងភាគីបារាំងមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអធិការបតី Didier Migaud; អភិបាលរង Yves Bossuyt; ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម Olivier Brochet; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង Dinh Toan Thang និងភរិយា; ឯកអគ្គរដ្ឋទូត Nguyen Thi Van Anh តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ប្រចាំប្រទេសបារាំង។

ការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោកតូ ឡឹម ក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនលើកទី ១៩ មានគោលបំណងបន្តអះអាងនូវតួនាទីរបស់វៀតណាមក្នុងនាមជាសមាជិកសំខាន់នៃសហគមន៍ហ្វ្រង់កូហ្វូន ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវរបស់វៀតណាមក្នុងសកម្មភាពរបស់សហគមន៍ ហ្វ្រង់កូហ្វូននិយាយដោយ ឡែកនិងសហគមន៍អន្តរជាតិនិយាយរួម រួមចំណែកក្នុងការពង្រឹងនិងពង្រីក ពហុភាគីនិយម កិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិ។ តាមរយៈការចូលរួមកិច្ចប្រជុំកំពូលភាសាបារាំងលើកទី១៩ វៀតណាមបន្តអះអាងនូវសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ខ្លួនក្នុងរយៈពេលថ្មីៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ