អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹម អញ្ជើញទៅទស្សនកិច្ចតំបន់អភិវឌ្ឍន៍ពិសេស Mariel; ជួបសំណេះសំណាលជាមួយអាណិកជនវៀតណាម
(VOVWORLD) - លេខាទីមួយនិងជាប្រធានរដ្ឋគុយបាលោក Miguel Diaz Canel Bermudez ក៏បានចូលរួមក្នុងសកម្មភាពនេះផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទៅទស្សនាតំបន់អភិវឌ្ឍន៍ពិសេស Mariel La Habana (រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌនៃសកម្មភាពក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា នាថ្ងៃទី ២៦ ខែកញ្ញា ម៉ោងក្នុងស្រុក អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានអញ្ជើញទៅទស្សនាតំបន់អភិវឌ្ឍន៍ពិសេស Mariel (ZEDM) ដែលជាតំបន់កែច្នៃឧស្សាហកម្មពាណិជ្ជកម្មសេរីដំបូងបង្អស់របស់ប្រទេសគុយបា។ លេខាទីមួយនិងជាប្រធានរដ្ឋគុយបាលោក Miguel Diaz Canel Bermudez ក៏បានចូលរួមក្នុងសកម្មភាពនេះផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានវាយតម្លៃថា តំបន់នេះជាគំរូសេដ្ឋកិច្ចដ៏មានសក្ដានុពល បង្កើតកម្លាំងចលករដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចគុយបាឱ្យឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានអះអាងថា បក្ស រដ្ឋ និងវិនិយោគិនវៀតណាមមានបំណងរួមវិភាគទានជួយគុយបាក្នុងដំណាក់កាលកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន។ ជាមួយនឹងការវិនិយោគព្រមៗគ្នា ទំនើប និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខ្ពស់ ZEDM នឹងនាំមកនូវឱកាសជាច្រើនដល់វិនិយោគិនបរទេសនិយាយរួមនិងវិនិយោគិន វៀតណាមនិយាយដោយឡែកនៅគុយបា។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរវៀតណាមនិងគុយបាបានធ្វើជាសាក្សីក្នុងពិធីប្រកាសផ្តល់អាជ្ញាប័ណ្ណវិនិយោគ ដល់សហគ្រាសវៀត ណាមចំនួនពីរគឺក្រុមហ៊ុនភាគហ៊ុនវិនិយោគសកល Thai Binh និងក្រុមហ៊ុនជី ATG។
បន្ទាប់មក នៅទីក្រុង Havana អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម និងភរិយាបានទៅសួរសុខទុក្ខ និងពិភាក្សាជាមួយកម្មាភិបាលស្ថានទូត ព្រមទាំងតំណាងសហគមន៍វៀតណាមដែលកំពុងធ្វើការ និងសិក្សានៅប្រទេសគុយបា។ នៅទីនេះ លោកអគ្គលេខាបក្ស ប្រធារដ្ឋ មានបំណងចង់ឲ្យជនវៀតណាម ទោះបីរស់នៅទីណាក៏ដោយ ក៏តែងតែលើកតម្កើងប្រពៃណីជាតិ ស្មារតីសាមគ្គីភាព ភាពក្លាហាន និងបញ្ញា សាមគ្គីភាព ជួយគ្នាទៅវិញទៅមកក្នុងជីវភាព រួមចំណែករឹតចំណងមិត្តភាពពិសេសថែមទៀតរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - គុយបា និងរួមវិភាគទានរួមក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី៕