អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៣។
អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក  Xi Jinping (រូបថត៖ TTXVN)

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសនៃបក្សកុម្មុយនិស្តវៀតណាមនៅថ្ងៃទី ៧ ធ្នូនេះបានឲ្យដឹងថា  ទទួលតាមការអញ្ជើញរបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងលោកជំទាវភរិយា, ប្រធានរដ្ឋលោក Vo Van Thuong និងលោកជំទាវភរិយា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនលោក Xi Jinping និងលោកជំទាវភរិយានឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ