អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong៖ វៀតណាមនិងប្រ៊ុយណេ សម្រេចបាននូវការបោះជំហានសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី

(VOVWORLD) - នាយប់ថ្ងៃទី២៧ ខែមីនា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ រដ្ឋធានីហាណូយ អគ្គ លេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញធ្វើជា អធិបតីក្នុងពិធីលៀងសាយភោជនដ៏មហោឡារឹតក្នុងឱកាសទទួលស្វាគមន៍ព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah យាងមកបំពេញព្រះរាជដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong៖ វៀតណាមនិងប្រ៊ុយណេ សម្រេចបាននូវការបោះជំហានសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ) និងព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah (រូបថត៖TTXVN)

  អញ្ជើញថ្លែងនៅពិធីនេះ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ព្រះ រាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រលើកនេះបាននាំមកនូវចំណងមិត្តភាពដ៏កក់ក្ដៅរបស់ថ្នាក់ដឹកនាំនិងប្រជាជនប្រ៊ុយណេជូនចំពោះថ្នាក់ដឹកនាំនិងប្រជា ជនវៀតណាម ព្រមទាំងគូសសញ្ញាថ្មីមួយក្នុងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរផងដែរ។

        អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអះ អាងថា វៀតណាមជានិច្ចកាលគោរពនិងមានបំណងចង់លើកកម្រិតទំនាក់ទំនង មិត្តភាពនិងសហប្រតិបតិ្តការគ្រប់វិស័យជាមួយប្រ៊ុយណេ ដោយចាត់ទុកនេះជា អាទិភាពមួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ លោក អញ្ជើញមានប្រសាសន៍ថា៖

        “ក្នុងអំឡុងពេលជិត៣០ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ទោះបីជាឆ្លងកាត់ការវិវត្តន៍ជាច្រើនក្នុងតំបន់និងលើពិភពលោកយ៉ាងណាក៏ ដោយ ប៉ុន្តែទំនាក់ទំនងសហប្រតិបតិ្តការនិងមិត្តភាពរវាងវៀតណាមនិង ប្រ៊ុយណេនៅតែត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ហើយនាំមកនូវ សមិទ្ធផលជាច្រើនលើវិស័យសេដ្ឋកិច្ច នយោបាយ កិច្ចការបរទេស សន្តិសុខ ការពារជាតិ វប្បធម៌និងអប់រំ។ ការបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិង ប្រ៊ុយណេលើកនេះ គឺជាការបោះជំហានសំខាន់មួយ ដែល បញ្ជាក់នូវការអភិវឌ្ឍទាំងខាងបរិមាណនិង គុណភាពក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាបង្ហាញនូវការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ សំដៅបង្កើនកិច្ចសហប្រតិបតិ្តការអោយកាន់តែស៊ីជំរៅ ជាក់ស្ដែង ប្រកបដោយ ប្រសិទ្ធភាព និងសមស្របទៅនឹងនិន្នាការរួមនៃតំបន់និងអន្តរជាតិ ផងដែរ”។

        តាមលោក Nguyen Phu Trong បានជម្រាបថា ក្រៅពីក្របខ័ណ្ឌទ្វេភាគី វៀតណាមនិង ប្រ៊ុយណេនៅតែសហការគ្នាយ៉ាងស្អិតរមួតក្នុងបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់រួម ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត សន្តិសុខសមុទ្រ បម្រែបម្រួលអាកាសធាតុ ប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម និង បដិវត្តន៍ឧស្សាហកម្ម៤.០ ជាដើម។

        ជាការឆ្លើយតប ព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah ទ្រង់បាន សម្ដែងនូវការចាប់អារម្មណ៍និងក្ដីសោមនស្សរីករាយចំពោះសមិទ្ធផលអភិវឌ្ឍ ដែលវៀតណាមសម្រេចបាន នាពេលកន្លងទៅ ក៏ដូចជាការរីកចម្រើនដោយ ឥតឈប់ឈរនៃទំនាក់ទំនងមិត្តភាពដ៏កក់ក្ដៅនិងការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថា ទំនាក់ទំនងរវាងប្រ៊ុយណេនិងវៀតណាមកំពុងត្រូវបានបើកទូលាយលើវិស័យជាច្រើន ដែលក្នុងនោះមានវិស័យថាមពល អប់រំ កសិកម្ម និងទេសចរណ៍។ ព្រះ មហាក្សត្រទ្រង់ក៏បានសម្ដែងនូវគោលបំណងចង់អោយប្រទេសទាំងពីរសហប្រតិបតិ្តការគ្នាយ៉ាងស្អិតរមួតថែមទៀតក្នុងការកសាងនិងពង្រឹងរបៀបវារៈនៃសហ គមន៍អាស៊ាន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ