អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម៖ ទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិកមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាដែលមិនធ្លាប់មានតាំងពីមុនមក

(VOVWORLD) - នៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានពិនិត្យឡើងវិញនូវប្រវត្តិនៃទំនាក់ទំនងវៀតណាម-អាមេរិក ហើយបានចាត់ទុកថា នេះគឺជាគំរូក្នុងទំនាក់ទំនងអន្តរជាតិនៃការផ្សះផ្សារនិងកសាងទំនាក់ទំនងក្រោយសង្គ្រាម។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម៖ ទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិកមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាដែលមិនធ្លាប់មានតាំងពីមុនមក - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹម អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីរំលឹកខួបមួយឆ្នាំនៃការដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (២០២៣-២០២៤) ឆ្ពោះទៅខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និង សហរដ្ឋអាមេរិក (១៩៩៥-២០២៥) (រូបថត៖ VOV)

នាយប់ថ្ងៃទី ២២ ខែកញ្ញា ម៉ោងក្នុងតំបន់ នៅទីក្រុងញូវយ៉ក (សហរដ្ឋ អាមេរិក) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍អបអរសាទរខួបមួយឆ្នាំ នៃការដំឡើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (២០២៣-២០២៤) ឆ្ពោះទៅខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិក (១៩៩៥-២០២៥)។

នៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានពិនិត្យឡើងវិញនូវប្រវត្តិនៃទំនាក់ទំនងវៀតណាម-អាមេរិក ហើយបានចាត់ទុកថា នេះគឺជាគំរូក្នុងទំនាក់ទំនងអន្តរជាតិនៃការផ្សះផ្សារនិងកសាងទំនាក់ទំនងក្រោយសង្គ្រាម។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹម អញ្ជើញមានប្រសាសន៍ថា៖ “រយៈពេល ៣០ ឆ្នាំមុន ប្រហែលជាមនុស្សដែលមានសុទិដ្ឋិនិយមបំផុត ក៏មិនអាចនឹកស្មានថា វៀតណាមនិងសហរដ្ឋអាមេរិកជំនះពុះពារលើការឈឺចាប់នៃសង្គ្រាម ដើម្បីកសាងនិងអភិវឌ្ឍទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយនិរន្តរភាពដូចបច្ចុប្បន្ននេះឡើយ។ យើងបានឃើញការរីកចម្រើនដ៏ខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមក ពីអតីតសត្រូវ យើងក្លាយជាមិត្ត បន្ទាប់មកជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៣ ហើយបន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការអនុវត្តភាពជាដៃគូគ្រប់ជ្រុងជ្រោយ ប្រទេសយើងទាំងពីរសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗជាច្រើនក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក កសាងទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការ នៅគ្រប់វិស័យ”។

ថ្លែងក្នុងព្រឹត្តិការណ៍នេះ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានសង្កត់ធ្ងន់ថា ដោយសារការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃភាគីទាំងពីរ នាពេលនេះ វៀតណាម និងសហរដ្ឋអាមេរិកមិនត្រឹមតែរកឃើញរូបមន្តដើម្បីលើកកម្ពស់ការផ្សះផ្សារប៉ុណ្ណោះទេ ថែមទាំងរួមគ្នា ប្រគល់ឲ្យយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរមានឱកាសដែលមនុស្សជំនាន់មុននឹកស្មានមិនដល់។ ក្នុងពេលជាមួយគ្នានោះ ព្រឹទ្ធសមាជិក Dan Sullivan បានអះអាងថា ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក ទទួលបានការគាំទ្រទ្វេភាគីរបស់អាមេរិក ដោយមានសក្ដានុពលអភិវឌ្ឍន៍យ៉ាងធំធេង និងការរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ