អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ផ្ញើលិខិតអបអរសាទរពិធីបុណ្យសំពះព្រះខែសម្រាប់កុមារ

(VOVWORLD) -  ក្នុងឱកាសនៃបុណ្យសំពះព្រះខែ ឆ្នាំ ២០១៩ នាថ្ងៃទី ៩ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាម លោក Nguyen Phu Trong បានផ្ញើលិខិតជូនដល់ក្មេងជំទង់ កុមារ វៀតណាមទាំងនៅក្នុងប្រទេស  និងប្អូនៗកុមារនៃសហគមន៍ជនវៀតណាមនៅឯបរទេស រួមទាំងប្អូនៗកុមារបរទេសនៅវៀតណាមទៀតផង។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ផ្ញើលិខិតអបអរសាទរពិធីបុណ្យសំពះព្រះខែសម្រាប់កុមារ - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong 

សារលិខិតនេះបានសរសេរថា “ឆ្នាំ ២០១៩នេះ វៀតណាមនិងប្រទេសដទៃទៀតនៅជុំវិញពិភពលោក បានរួមគ្នា ប្រារព្ធខួបលើកទី ៣០ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ។ យ៉ាងណាមិញ បក្ស រដ្ឋ សាលារៀន ក្រុមគ្រួសារនិងសង្គមទាំងមូល តែងតែ យកចិត្តទុកដាក់និងបង្កលក្ខណៈល្អបំផុត ដើម្បីប្អូនៗ កុមារទទួលបានភាពសប្បាយរីករាយ បានសិក្សានិងបានអភិវឌ្ឍគ្រប់គ្រាន់នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិ ភាព រួមទាំងអនុវត្តយ៉ាងរឹងមាំនិងពេញលេញនូវសិទ្ធិកុមារ។ ខ្ញុំសង្ឃឹមថា ប្អូនៗ នឹងបន្តប្រតិបត្តិអោយបានល្អពាក្យបណ្តាំចំនួនប្រាំ របស់លោកប្រធានហូជីមិញ ដោយធ្វើជាកូនកត្តាញូចំពោះជីដូនជីតា ឪពុកម្តាយ គោរពលោកគ្រូអ្នកគ្រូ គួរសមជាមួយមនុស្សចាស់ ជួយមិត្តដែលមានស្ថានភាពលំបាក ខិតខំរៀនសូត្រនិងហាត់ពត់លត់ដំខ្លួន ដើម្បីក្លាយជាម្ចាស់នៃការកសាងប្រទេសវៀតណាម អោយកាន់តែស្រស់ស្អាតនិងស៊ីវិល័យជាងនេះទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ