អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញទទួលជួបមេបញ្ជាការឆ្មាំសមុទ្រកូរ៉េខាងត្បូង

(VOVWORLD) - នារសៀលថ្ងៃទី ២៦ សីហា នៅវិមានប្រធានរដ្ឋ ទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញទទួលជួបលោក Kim Jong Uk មេបញ្ជាការឆ្មាំសមុទ្រកូរ៉េខាងត្បូង និងលោកស្រីភរិយាដែលកំពុងមកបំពេញទស្សនកិច្ច នៅវៀតណាម។ 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញទទួលជួបមេបញ្ជាការឆ្មាំសមុទ្រកូរ៉េខាងត្បូង - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញទទួលជួបលោក Kim Jong Uk មេបញ្ជាការឆ្មាំសមុទ្រកូរ៉េខាងត្បូង។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងឆ្មាំ សមុទ្រកូរ៉េខាងត្បូង នាពេលខាងមុខ ក្រសួងនគរបាលវៀតណាម និងឆ្មាំសមុទ្រកូរ៉េ ខាងត្បូង ចាំបាច់ត្រូវធ្វើដំណើរទស្សនកិច្ចការងារទៅវិញទៅមកជាប្រចាំ ចាត់បញ្ជូនអ្នក ជំនាញមកជួយកម្មាភិបាលប្រតិបត្តិការមធ្យោបាយជិះល្បាតឆ្នេរសមុទ្រសម្រាប់ក្រសួង នគរបាលវៀតណាម ដាក់ចេញផែនការសហប្រតិបត្តិការជាក់លាក់ ដើម្បីនាំកិច្ចសហ ប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត សក្តិសមនឹងសក្ដានុពលកិច្ចសហប្រតិបត្តិ ការនៃស្ថាប័នទាំងពីរ។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឲ្យ ឆ្មាំ សមុទ្រកូរ៉េខាងត្បូងជួយលើកកំពស់សមត្ថភាពបំណិនឲ្យកងកម្លាំងនគរបាលផ្លូវទឹករបស់ក្រសួងនគរបាលវៀតណាមក្នុងការដោះស្រាយហេតុការណ៍ដែលកើតឡើងនៅលើទន្លេ និងសមុទ្រផងដែរ។
រីឯខ្លួនវិញ លោកមេបញ្ជាការ Kim Jong Uk បានបញ្ជាក់ថា នឹងជំរុញការសម្រេច ខ្លឹមសារសហប្រតិបត្តិការសំខាន់ៗរវាងភាគីទាំងពីរ ព្រមទាំងសង្កត់ធ្ងន់ថា លោកនឹង ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងបន្តរួមចំណែកកាន់តែច្រើនក្នុងការជំរុញទំនាក់ ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួង នគរបាលវៀតណាម ជាមួយឆ្មាំសមុទ្រកូរ៉េខាងត្បូងនិយាយដោយឡែក ឲ្យកាន់តែ មានប្រសិទ្ធភាពជាក់ស្តែង ដើម្បីសន្តិភាព និងផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ