អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន

(VOVWORLD) - នាថ្ងៃទី ៨ សីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី សហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ (រូបថត៖ VOV)
លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន មានប្រសាសន៍ថា បន្ទាប់ពីផ្ញើលិខិតអបអរសាទរ លោកបានស្នើឲ្យធ្វើការសន្ទនាតាមទូរស័ព្ទ ដើម្បីអបអរសាទរដោយផ្ទាល់ ចំពោះលោកប្រធានរដ្ឋ តូ ឡឹម ក្នុងឱកាសដែលលោកត្រូវបានជ្រើសតាំងជាអគ្គលេខា នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត
វៀតណាម។ លោកប្រធានាធិបតីរុស្ស៊ីបាន សម្តែងជំនឿជាក់ថា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងដឹកនាំបក្ស រដ្ឋ និង ប្រជាជនវៀតណាមបន្តទទួលបានជោគជ័យថែមទៀតក្នុងបុព្វហេតុកសាងបក្ស កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើននិងរឹងមាំ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានថ្លែងអំណរគុណចំពោះ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលបានផ្ញើលិខិត និងជួបសន្ទនាតាមទូរស័ព្ទដើម្បី អបអរសាទរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា វៀតណាមបន្ត យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ដោយជានិច្ចកាលកំណត់ថា ទំនាក់ទំនងជាមួយ សហព័ន្ធរុស្ស៊ីមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងជាអាទិភាពចម្បងមួយក្នុងគោល នយោបាយកិច្ចការបរទេសរបស់វៀតណាម។
ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា និងឯកភាព គ្នាលើទិសដៅសំខាន់ៗមួយចំនួននាពេលខាងមុខ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិ ការទ្វេភាគី និងពហុភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ