អគ្គលេខាបក្ស លោក Nguyen Phu Trong៖ ថ្នាក់ដឹកនាំឈ្លាសវៃ អ្នកទ្រឹស្តីដ៏ជ្រាលជ្រៅ
(VOVWORLD) - ក្នុងជន្មាយុ ៨០ឆ្នាំ អាយុបក្សជិត៥៧ឆ្នាំ មានរយៈពេល ១៣ឆ្នាំជាអគ្គលេខាបក្ស ជាង២ឆ្នាំជាប្រធានរដ្ឋ ជាង៥ឆ្នាំជាប្រធានរដ្ឋសភា អគ្គលេខាបក្សលោក Nguyen Phu Trong ជាថ្នាក់ដឹកនាំឈ្លាសវៃរបស់វៀតណាម។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានបង្ហាញយ៉ាងច្បាស់នូវតួនាទីរបស់ខ្លួនជាអ្នកដឹកនាំដ៏ឈ្លាសវៃ រួមជាមួយគណៈកម្មាធិការមជ្ឈឹមបក្ស ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ដើម្បីកសាងសាមគ្គីភាព ឯកភាព និងសកម្មភាពក្នុងបក្ស (រូបថត៖ baochinhphu.vn) |
លោករួមជាមួយគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋាភិបាល ថ្នាក់ដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលសម្រេចបានសមិទ្ធិផលធំធេងជាច្រើនក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកអគ្គលេខាបក្សក៏ជាមនោគមវិទូមួយរូបអំពីលទ្ធិកុម្មុយនិស្តជាមួយនឹងទ្រឹស្ដីដ៏ជ្រាលជ្រៅ។
ចាប់តាំងពីចូលជាសមាជិកបក្សកុម្មុយនិស្តវៀតណាមមក នៅខែធ្នូ ឆ្នាំ ១៩៦៧ លោកអគ្គលេខាបក្ស Nguyen Phu Trong បានលះបង់ពេញមួយជីវិតក្នុងបុព្វហេតុកសាងបក្ស។ លោកអគ្គលេខាបានបញ្ជាណែនាំឱ្យបក្ស ប្រជាជន និងកងទ័ពទាំងមូលប្រកាន់ខ្ជាប់ខ្ជួន នូវគោលដៅឯករាជ្យជាតិ និងសង្គមនិយម; ខ្ជាប់ខ្ជួនក្នុងគោលនយោបាយផ្លាស់ប្តូរថ្មីរបស់បក្ស; ធានានូវផលប្រយោជន៍ជាតិ ដើម្បីកសាង និងការពារមាតុភូមិយ៉ាងរឹងមាំ។ យោងតាមលោកអគ្គលេខាបក្សថា នោះជាគោលការណ៍គ្រឹះដ៏រឹងមាំរបស់បក្ស និងមានសារៈសំខាន់សម្រាប់របប និងប្រទេសជាតិ។ សាស្ត្រាចារ្យ រង លោកបណ្ឌិត Nguyen Trong Phuc អតីតនាយកវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស បណ្ឌិត្យសភានយោបាយជាតិហូជីមិញ បានលើកមតិថា៖ “លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាអ្នកដឹកនាំដែលមានកិត្យានុភាពដ៏ធំធេង ប៉ុន្តែទន្ទឹមនឹងនោះគឺជាអ្នកទ្រឹស្តី និងអ្នកវិទ្យាសាស្ត្រដែលលះបង់អស់ពីចិត្តចំពោះបុព្វហេតុវិទ្យាសាស្ត្រ។ ចាប់តាំងពីត្រូវបានមហាសន្និបាតបក្សលើកទី ១១ ជ្រើសតាំងជាអគ្គលេខាបក្ស លោកបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីភាពស្មោះត្រង់ និងភាពខ្ជាប់ខ្ជួនចំពោះលទ្ធិម៉ាក្ស-លេនីន និងសតិអារមហមណ៍ហូជីមិញ មាគ៌ាបដិវត្តន៍វៀតណាមត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងឯករាជ្យជាតិ និងសង្គមនិយម ដែលជាផ្លូវដែលបក្ស និងលោកប្រធានហូជីមិញបានជ្រើសរើសនៅឆ្នាំ ១៩៣០”។
សាស្ត្រាចារ្យរង បណ្ឌិត Nguyen Trong Phuc អតីតនាយកវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស បណ្ឌិត្យសភានយោបាយជាតិហូជីមិញ (រូបថត៖ quochoi.vn) |
ក្នុងនាមជាអគ្គលេខាបក្ស លោកបានបង្ហាញនូវតួនាទីដឹកនាំដ៏ឈ្លាសវៃ ដោយរួមជាមួយគណៈកម្មាធិការប្រតិបត្តិមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ដើម្បីកសាងសាមគ្គីភាព ឆន្ទៈជាថ្លុងមួយនិងសកម្មភាពក្នុងបក្ស។ លោកអគ្គលេខាបក្សបានមានប្រសាសន៍ថា សាមគ្គីភាពគឺជាតម្លៃស្នូល; ផែនមហាសាមគ្គីជនជាតិទាំងមូល គឺជាមាគ៌ាយុទ្ធសាស្ត្រ ជាប្រភពនៃកម្លាំង និងជាកម្លាំងចលករដ៏ធំធេងសម្រាប់ជ័យជំនះដ៏រុងរឿងរបស់ប្រទេសជាតិ។
ក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃជីវិត លោកអគ្គលេខាបក្ស Nguyen Phu Trong តែងតែលះបង់ខ្លួននៅងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ ដើម្បីបន្តលើកតម្កើងសក្ដានុពល ឋានៈ និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម៕