អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបគណៈប្រតិភូគណៈកម្មការចាត់តាំងមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ

(VOVWORLD) - នារសៀលថ្ងៃ ទី២២ ខែឧសភា នៅរដ្ឋធានីហាណូយ អគ្គលេខានក្សកុម្មុនិស្ត វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយ ប្រធានគណៈប្រតិភូគណៈកម្មាធិការចាត់តាំងមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ លោក Chansi Phosikham ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបគណៈប្រតិភូគណៈកម្មការចាត់តាំងមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ - ảnh 1 អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបគណៈប្រតិភូគណៈកម្មការចាត់តាំងមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ

ក្នុងជំនួបនេះ លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគ ទានយ៉ាងសកម្មរបស់គណៈកម្មាធិការចាត់ទាំងនៃប្រទេសទាំងពីរក្នុងការអនុវត្ត សេចក្តីសម្រេចចិត្តមហាសន្និបាតនៃបក្សនីមួយៗ ព្រមទាំង ភាគីទាំងពីរ បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់កិច្ចការចាត់តាំង និង បុគ្គលិក ចំពោះភាព ជោគជ័យ នៃបដិវត្តន៍របស់ប្រទេសនីមួយៗក្នុងស្ថានភាពថ្មី ជាដើម។

ក្នុងថ្ងៃដដែលនេះ គណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការចាត់តាំងមជ្ឈិម បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយ លោក Pham Minh Chinh ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម បានអញ្ជើញជួបចរចារជាមួយ លោក Chansi Phosikham ។ ក្នុងជំនួបចរចារនេះដែរ ភាគីទាំងពីរ បានផ្លាស់ប្តូរយ៉ាង ស្មោះត្រង់អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការចាត់តាំង មជ្ឈិមនៃបក្សទាំងពីរក្នុងរយៈពេលកន្លងទៅ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏ បានផ្លាស់ប្តូរអំពីខ្លឹមសារ និង វិធានការនានា ដើម្បីបង្កើននិងលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការចាត់តាំងមជ្ឈិមនៃភាគីទាំងពីរប្រកបដោយប្រសិទ្ធភាពថែមទៀត ព្រមទាំង ផ្លាស់ប្តូរបទពិសោធន៏ឱ្យបានស៊ីជម្រៅ ក្នុងការងារកសាងបក្ស ជាពិសេស ស្តីអំពីការងារចាត់តាំងនិងបុគ្គលិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ