អគ្គលេខាបក្ស លោក Nguyen Phu Trong សំណូមពរឲ្យបំពេញល្អការងារៀបចំកម្មាភិបាល

(VOVWORLD) -នាថ្ងៃទី៨ធ្នូនៅទីស្នាក់ការមជ្ឈឹមបក្ស ការិយាល័យបានបើកកិច្ចប្រជុំ សំដៅផ្តល់ មតិស្តីពីលទ្ធផលត្រួតពិនិត្យរបស់ក្រុមត្រួតពិនិត្យចំនួន៥របស់ការិយាល័យ នយោបាយនិងគណៈលេខាធិការ ស្តីពីការអនុវត្តសន្និដ្ឋានរបសការិយាល័យនយោបាយ នីតិកាលទី១១ ស្តីពីជម្រុញការងាររៀបចំផែនការមេ ផ្លាស់ប្តូរកម្មាភិបាលគ្រប់គ្រង ដល់ឆ្នាំ២០២០និងបណ្តាឆ្នាំបន្តបន្ទាប់ ដោយភ្ជាប់ជាមួយការអនុវត្តបទបញ្ញត្តិតែងតាំង ឧទ្ទេសនាមកម្មាភិបាលចុះឈ្មោះដោយភ្ជាប់ជាមួយសេចក្តីសម្រេចចិត្តចុះ ផ្សាយនាថ្ងៃទី៤កក្កដាឆ្នាំ២០១៧ របស់ការិយាល័យនយោបាយ។
អគ្គលេខាបក្ស លោក Nguyen Phu Trong សំណូមពរឲ្យបំពេញល្អការងារៀបចំកម្មាភិបាល - ảnh 1អគ្គលេខា លោក Nguyen Phu Trong ថ្លែងមតិក្នុងកិច្ចប្រជុំ

អគ្គលេខា គណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញ ជាអធិបតីភាពកិច្ចប្រជុំនេះ។

        អញ្ជើញថ្លែងមតិសន្និដ្ឋាន អគ្គលេខាបក្ស លោក Nguyen Phu Trong បាន សង្កត់ធ្ងន់ថា ការងារកម្មាភិបាលមានសារៈសំខាន់ណាស់។ លោកសង្កត់ធ្ងន់ថា បំពេញល្អការត្រៀមរៀបចំកម្មាភិបាលគឺដើម្បីមានទស្សនៈវិស័យវែងឆ្ងាយ ដើម្បី តែថតាំងកម្មាភិបាល។ លោកអគ្គលេខាបានក្រើនរំលឹកថា ការងារវាយតម្លៃកម្មាភិ បាលគឺពិបាក ហើយព័ត៌មានត្រូវគ្រប់គ្រាន់ ប្រកបដោយភាពអត្តនោម័តបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ