អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជូនពរឆ្នាំថ្មី បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Hung Yen

(VOVWORLD) -ក្នុងបិរយាកាសដែលប្រទេសជាតិទាំងមូលកំពុងសប្បាយរីករាយ អំណរបក្ស អំណរ និទាឃរដូវនោះ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ (ថ្ងៃទី៤នៃឆ្នាំថ្មីប្រពៃណី) អគ្គលេខាគណៈកម្ម ធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong អញ្ជើញទៅសួរ សុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Hung Yen ព្រម ទាំងចូលរួមពិធីបំផុសចលនាបុណ្យតេតដាំដើមឈើឆ្នាំច សំរឹទ្ធស័ក ២០១៨។ 
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជូនពរឆ្នាំថ្មី បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Hung Yen - ảnh 1អគ្គលេខាគណៈកម្ម ធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Hung Yen

នៅទី នេះ លោក Nguyen Phu Trong បានជឿជាក់ថា បក្សភាគ រដ្ឋអំណាចនិងប្រជាជន ខេត្ត Hung Yen បន្តសាមគ្គីគ្នា ខិតខំប្រឹងប្រែងពង្រីកប្រពៃណីនិងសមិទ្ធិ បទពិសោធន៍ ដែលទទួលបាន សំដៅកសាងខេត្ត Hung Yen ឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយ ថ្ងៃ។

        អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីកម្មករនៅក្រុមហ៊ុនភាគហ៊ុនកាត់ ដេរ Hung Long II (នៅទីក្រុង Hung Yen) លោក Nguyen Phu Trong បានផ្ញើសេចក្តី ជូនពរដ៏ល្អប្រសើរបំផុតដល់កម្មករទាំងអស់ ឈានចូលឆ្នាំថ្មីជាមួយការប្តេជ្ញា កសាង ស្រុកកំណើតនិងប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ