អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុរបស់ការិយាល័យនយោបាយនិងចេញផ្សាយសេចក្តីសម្រេចចិត្តអភិវឌ្ឍន៍រដ្ឋធានីហាណូយ

(VOVWORLD) -  នាថ្ងៃទី ១ មេសា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ការិយាល័យនយោបាយដើម្បីផ្តល់យោបល់លើគម្រោងបូកសរុបរយៈពេល ១០ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១១-NQ/TW របស់ការិយាល័យនយោបាយនីតិកាលទី ១១ ស្តីពី ទិសដៅនិងភារកិច្ចអភិវឌ្ឍន៍រដ្ឋធានីហាណូយ ដំណាក់កាល ២០១១-២០២០។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុរបស់ការិយាល័យនយោបាយនិងចេញផ្សាយសេចក្តីសម្រេចចិត្តអភិវឌ្ឍន៍រដ្ឋធានីហាណូយ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងបិទកិច្ចប្រជុំ (រូបថត៖ Tri Dung/TTXVN)

អញ្ជើញវាយតម្លៃលើលទ្ធផលបន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្ត ការិយាល័យនយោបាយបានទទួលស្គាល់និងវាយតម្លៃខ្ពស់ថា បក្ខភាគ  អាជ្ញាធរនិងប្រជាជនទីក្រុងហាណូយ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហើយសម្រេចបានសមិទ្ធិផលជាច្រើន។ ជាងនេះទៅទៀត សេដ្ឋកិច្ចមានការរីកចម្រើនល្អ នយោបាយ និងសង្គមមានស្ថិរភាព កិច្ចការការពារជាតិនិងសន្តិសុខនៅតែបន្តរក្សាយ៉ាងរឹងមាំ។ ទំនាក់ទំនងកិច្ចការបរទេស ការធ្វើសមាហរណកម្មអន្តរជាតិត្រូវបានពង្រីក និង គូសសញ្ញាសម្គាល់សំខាន់ៗ។ តួនាទី ឋានៈនិងកិត្យានុភាពរបស់រដ្ឋធានីត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើងទាំងក្នុងនិងក្រៅប្រទេស។

ដើម្បីលើកកំពស់តួនាទី និងឋានៈរបស់រដ្ឋធានីហាណូយ ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តជាឯកច្ឆ័ន្ទស្តីពីទិសដៅនិងភារកិច្ចអភិវឌ្ឍន៍រដ្ឋធានីហាណូយដល់ឆ្នាំ ២០៣០ ទស្សនវិស័យដល់ឆ្នាំ ២០៤៥។ ដោយគោលដៅដល់ឆ្នាំ ២០៣០ ទីក្រុងហាណូយដើរឈានមុខគេក្នុងទូទាំងប្រទេសក្នុងការសម្រេចបាន ជាប្រទេសឧស្សាហូបនីយកម្មនិងទំនើបកម្ម។ ដល់ឆ្នាំ ២០៤៥ ទីក្រុងហាណូយនឹងក្លាយជាទីក្រុងតភ្ជាប់សកលលោក អារិយ្យធម៌ ទំនើបជាមួយនឹងស្តង់ដារជីវភាពរស់នៅមានគុណភាពខ្ពស់ សេដ្ឋកិច្ច វប្បធម៌ និងសង្គមប្រកបដោយភាពសុខដុមរមនា និងទូលំទូលាយ ស្មើជាមួយនឹងរដ្ឋធានីនិងទីក្រុងនាំមុខគេក្នុងតំបន់។

អញ្ជើញមានប្រសាសន៍ដឹងនាំកិច្ចប្រជុំ អគ្គលេខាបក្ស លោក Nguyen Phu Trong បានកត់សម្គាល់ថា បក្ខភាគ អាជ្ញាធរ និងប្រជាជនទីក្រុងហាណូយត្រូវយល់ដឹងឲ្យបានច្បាស់អំពីតួនាទីនិងឋានៈរបស់រដ្ឋធានីដ៏មានសារៈសំខាន់ជាពិសេសនេះ។ សម្រាប់រាល់មតិដែលយល់ព្រមធ្វើវិសោធនកម្មច្បាប់រដ្ឋធានីទាំងស្រុង អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ឈរលើមូលដ្ឋាននៃការចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍរដ្ឋធានីហាណូយដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ របស់ការិយាល័យនយោបាយ ច្បាប់រដ្ឋធានី ត្រូវប្រកាន់ខ្ជាប់នូវស្មារតីនៃសេចក្តីសម្រេចថ្មី ទទួលមរតកនូវខ្លឹមសារពាក់ព័ន្ធនៃច្បាប់បច្ចុប្បន្ន និងបន្ថែមបទប្បញ្ញត្តិថ្មី ដើម្បីកែសម្រួលអ្វីៗដែលកើតឡើងក្នុងការអនុវត្តជាក់ស្តែង ក្នុងគោលបំណងអនុវត្តន៍ឲ្យបានល្អបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ