អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅ ព្រះរាជាណាចក្រកម្ពុជា

(VOVWORLD) -អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅ ព្រះរាជាណាចក្រកម្ពុជា - ảnh 1 អគ្គលេខាបក្ស លោក Nguyen Phu Trong

នាព្រឹកថ្ងៃទី ២០ កក្ដដា ឆ្នាំ២០១៧ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចរបស់លោក Nguyen Phu Trong ត្រូវបានអនុវត្តតាមសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី។ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Nguyen Phu Trong នឹងអញ្ជើញចូលគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងចូលគាល់ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ចូលថ្វាយបង្គុំសម្តេចអគ្គមហា
សង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី សម្តេច ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ ជួបចរចារជាមួយប្រធានព្រឹទ្ធសភា សម្តេច សាយឈុំ និងប្រធានរដ្ឋសភា សម្តេច ហេង សំរិន។ លោក Nguyen Phu Trong នឹងជួបសន្ទនា ជាផ្លូវការ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុនសែន។ ក្នុងឱកាសនេះ លោក Nguyen Phu Trong និងប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយឈុំ នឹងអញ្ជើញជាសហអធិបតីពិធីសម្ពោធស្ដូបអនុស្សាវរីយ៍មិត្តភាពវៀតណាម កម្ពុជានៅខេត្តព្រះសីហនុផងដែរ។

បន្ទាប់ពីផ្នែកព័ត៌មាន សូមអញ្ជើញលោកអ្នាកនាងតាមដានស្ដាប់អត្ថបទសរសរដោយចំណងជើងថា៖ ព្រឹត្តិការណ៍ពិសេសក្នុងទំនាក់ទំនងវៀតណាម និងកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ