អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញមកដល់ Budapest ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅហុងគ្រីស

(VOVWORLD) - នារសៀលថ្ងៃទី៨ខែកញ្ញា (តាមម៉ោងតំបន់) អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Ferenc Liszt រដ្ឋធានី Budapest ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រីស តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីហុងគ្រីស លោក Vikto Orban។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញមកដល់ Budapest ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅហុងគ្រីស - ảnh 1 អគ្គលេខាបក្ស លោក Nguyen Phu Trong ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅហុងគ្រីស

ពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្សលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមត្រូវបានធ្វើឡើងយ៉ាងមហោឡារិកនៅអាកាសយានដានអន្តរ ជាតិ Ferenc liszt តែម្តង។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅហុងគ្រីសចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១កញ្ញា អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ហុងគ្រីស លោក Vikto Orban ជួបសវនការជាមួយថ្នាក់ដឹកនាំហុងគ្រីស ដោយផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនូវវិធានការធំៗសំដៅនាំទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍ ន៍ឡើងកម្ពស់ថ្មី។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានអញ្ជើញទទួលជួបជាមួយសមាគមមិត្តភាពហ៊ុងគ្រីស - វៀតណាម ទស្សនាទីក្រុង Szentendre ថ្លែងសន្ទរកថានៅសន្និសីទថ្នាក់សកលវិទ្យាធិការនៃបណ្តាមហាវិទ្យាល័យវៀតណាម-ហ៊ុងគ្រីសលើកទី២ ទស្សនាស្ថានទូតវៀតណាមនិងជួបសំណេះសំណាលជាមួយកម្មាភិបាលរួមទាំងតំណាងសហគមន៍ជនវៀតណាមប្រចាំនៅហុងគ្រីសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ