អគ្គលេខាបក្ស លោក Nguyen Phu Trong៖ អភិវឌ្ឍន៍តំបន់ភាគកណ្តាលប៉ែកខាងជើងនិងឆ្នេរភាគកណ្តាលខ្លាំងមាំមួនពីសមុត្រនិងសម្បូរធូធារពីសមុទ្រ

(VOVWORLD) - អញ្ជើញជាអធិបតី និងថ្លែងមតិដឹកនាំកិច្ចប្រជុំ អគ្គលេខាបក្ស លោក Nguyen Phu Trong បានចាត់ទុកថា ការចេញសេចក្តីសម្រេចចិត្តថ្មីនេះ មានគោលបំណងបង្កើតការផ្លាស់ប្តូរដ៏ខ្លាំងក្លាជាងទៀត។
អគ្គលេខាបក្ស លោក Nguyen Phu Trong៖ អភិវឌ្ឍន៍តំបន់ភាគកណ្តាលប៉ែកខាងជើងនិងឆ្នេរភាគកណ្តាលខ្លាំងមាំមួនពីសមុត្រនិងសម្បូរធូធារពីសមុទ្រ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិដឹកនាំកិច្ចប្រជុំ  (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១៦ វិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងលេខាធិការដ្ឋានបានបើកកិច្ចប្រជុំទូទាំងប្រទេសដើម្បីជ្រួតជ្រាប និងលាតត្រដាងអនុវត្តន៍ នូវសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយលើក ទី១៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាការពារសន្តិសុខនៅតំបន់ ភាគកណ្តាលប៉ែកខាងជើងនិងតំបន់ឆ្នេរភាគកណ្តាល  ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ក្នុងទម្រង់នៃការតភ្ជាប់ដោយផ្ទាល់ និងតាមអ៊ីនធឺណិត តភ្ជាប់បណ្តាញពីទីក្រុងហាណូយទៅកាន់ខេត្ត ស្រុក និងមូលដ្ឋានទូទាំងប្រទេស។

អញ្ជើញជាអធិបតី និងថ្លែងមតិដឹកនាំកិច្ចប្រជុំ អគ្គលេខាបក្ស លោក Nguyen Phu Trong បានចាត់ទុកថា ការចេញសេចក្តីសម្រេចចិត្តថ្មីនេះ មានគោលបំណងបង្កើតការផ្លាស់ប្តូរដ៏ខ្លាំងក្លាជាងទៀត និងលេចធ្លោក្នុងការលើកកំពស់តួនាទីសំខាន់របស់ខ្លួន និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសក្តានុពល និងគុណសម្បត្តិនៃការអភិវឌ្ឍតំបន់ភាគកណ្តាលប៉ែកខាងជើង  និងឆ្នេរសមុទ្រភាគកណ្តាល។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់លើទស្សនៈដឹកនាំនៃសេចក្តីសម្រេចចិត្តនេះគឺ អភិវឌ្ឍន៍ឆ្នេរសមុទ្រភាគកណ្តាលប៉ែកខាងជើង និងឆ្នេរសមុទ្រភាគកណ្តាល ខ្លាំងមាំមួនពីសមុទ្រ និងសម្បូរធូធារពីសមុទ្រ ដោយឈរលើមូលដ្ឋានពង្រីកសក្តានុពល និងគុណសម្បត្តិ ជាពិសេសអំពីគឺសមុទ្រ។  

អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឲ្យក្រសួង ស្ថាប័ន សាខាមជ្ឈិម និងតំបន់នានាក្នុងតំបន់អនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចតាមរយៈយន្តការ គោលនយោបាយ គម្រោងការណ៍ និងធនធានជាក់ស្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ