អគ្គលេខាបក្សកម្មុនិស្តវៀតណាម Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចកាងារនៅខេត្ត Bac Giang

អគ្គលេខាបក្សកម្មុនិស្តវៀតណាម Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចកាងារនៅខេត្ត Bac Giang - ảnh 1
អគ្គលេខាលោក Nguyen Phu Trong ថ្លែងមតិ នៅឃុំ
Canh Thuy ស្រុក Yen Dung (រូបថតៈ vov.vn)


(VOVworld)-នាថ្ងៃទី២១សីហា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោកNguyen
Phu Trong បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Giang ដើម្បីត្រួត ពិនិត្យលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១១របស់ បក្សនិងសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ (នីតិកាលទី១១) ស្តីអំពី “បញ្ហាចំាបាច់
មួយចំនួនស្តីក្នុងការកសាងបក្សនាបច្ចុប្បន្ន”។

អញ្ជើញមកទស្សនានិងស្វែងយល់សភាពការណ៌ជាក់ស្តែងនៅឃុំ Canh
Thuy ស្រុក Yen Dung ខេត្ត Bac Giang អគ្គលេខា លោកNguyen Phu Trong បាន​វាយតម្លៃខ្ពស់ចំពោះការដែលតំបន់នេះ បានអនុវត្តល្អនូវការកសាងវាលស្រែធំ នាំ មកនូវជោគជ័យដំបូងក្នុងកិច្ចការ កសាងជនបទថ្មី។ អគ្គលេខា Nguyen Phu Trong
ចាត់ទុកថា នេះជាបទពិសោធន៌ជាក់ស្តែងល្អជាពិសេស គឺពង្រីកបានតួនាទីដឹកនាំ របស់អង្គការចាត់តាំងបក្សមូលដ្ឋាន ក្នុងការអនុវត្តរាល់ការផ្តួតផ្តើមគំនិត អភិវឌ្ឍន៌
សេដ្ឋកិច្ច សង្គមរបស់តំបន់ ដើម្បីរួមចំណែក ផ្លាស់ប្តូរការយល់ដឹងរបស់ប្រជា ជន ធ្វើមាននិងអភិវឌ្ឍន៌ចីរភាពផងដែរ។ អគ្គលេខា Nguyen Phu Trong មានគោលបំណង
ថា៖

"កំលាំងចលករនៃខេត្ត Bac Giang គឺជាកសិកម្មុ។ ដោយហេតុនេះ ខេត្ត Bac Giang ត្រូវ
អភិវឌ្ឍន៍ផលិតកម្មទំនិញ បង្កើនផ្នែកឧស្សាហកម្មកែច្នៃ ស្វែងរកទីផ្សារប្រើប្រាស 
ទំនិញុ។ ក្រៅពីនោះ យើងត្រូវជំរុញយ៉ាងខ្លាំងចលនាកសាងជនបទថ្មី ការបណ្តុះ
បណ្ដាលប្រភពធនធានមនុស្ស អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាចូលក្នុងផលិតកម្ម
អភិវឌ្ឍន៍ឧស្សាហកម្មតាមទិសចីរភាព៕"



ប្រតិកម្មទៅវិញ

ផ្សេងៗ