អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបគណៈ ប្រតិភូបក្សកុម្មុយនិស្តគុយបា

(VOVWORLD) - នារសៀលថ្ងៃទី១០ ខែតុលា នៅរដ្ឋធានីហាណូយ អគ្គលេខានៃគណៈកម្មា ធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញ ទទួលជួបសំណេះសំណាលជាមួយលោកស្រី Olga Lidia Tapia Iglesia លេខា មជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ អប់រំនិងកីឡាមជ្ឈឹមបក្ស កុម្មុយនិស្តគុយបា ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀត ណាម។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបគណៈ ប្រតិភូបក្សកុម្មុយនិស្តគុយបា - ảnh 1 ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ VOV)


អគ្គលេខាបក្សលោក Nguyen Phu Trong បានអះអាងនូវគោលមាគ៌ាដ៏ ឥតងាករេរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម ក្នុងការគាំទ្របុព្វហេតុបដិវត្តន៍ដ៏ ត្រឹមត្រូវរបស់បងប្អូនគុយបា។ លោកបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជា ស្រេចចែករំលែកជាមួយគុយបា នូវបទពិសោធន៍ទាំងអស់នៃបុព្វហេតុផ្លាស់ប្ដូរថ្មី មិនត្រឹមតែជាសមិទ្ធផលដែលទទួលបានប៉ុណ្ណោះទេ ថែមទាំងរាល់កំហិតនិង ចំណុចអន់ខ្សោយទៀតផង ដើម្បីជួយប្រទេសគុយបាធ្វើការស្រាវជ្រាវនិង អនុវត្តន៍នៅក្នុងដំណើរការធ្វើបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ចសង្គម។

        ចំណែកឯលេខាមជ្ឈឹមបក្សគុយបាលោកស្រី Olga Lidia Tapia Iglesia បាន សង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនគុយបាជានិច្ចកាលយកចិត្តទុកដាក់ពិសេស ដល់ទំនាក់ទំនងជាមួយបក្ស រដ្ឋនិងប្រជាជនវៀតណាម។ គុយបាមានគោល បំណងចង់ពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ