អគ្គលេខាបក្សលោក Nguyen Phu Trong៖ត្រៀមរៀបចំល្អសំរាប់មហាសន្និបាតបក្សទូទាំងប្រទេស

អគ្គលេខាបក្សលោក Nguyen Phu Trong៖ត្រៀមរៀបចំល្អសំរាប់មហាសន្និបាតបក្សទូទាំងប្រទេស - ảnh 1

(VOVworld) - នារសៀលថ្ងៃទី៩ កុម្ភៈ អគ្គលេខាបក្សកុម្មុយនិសវៀតណាមលោក
Nguyen Phu Trong បានជួបធ្វើការជាមួយគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម។ថ្លែង
មតិនៅទីនេះ លោក Nguyen Phu Trong បានស្នើរឲ្យគណៈកម្មាធិការមជ្ឈឹម ត្រូវ
បង្កើនថែមទៀតតួនាទីឃ្លាំមើល ម្ចាស់ការជំរុញលឿនដំណើរការដោះស្រាយ
បញ្ហានានាទន្ទឹមនឹងនោះ ត្រូវអនុវត្តល្អនូវការងារត្រួតពិនិត្យ។លោកបាន
សំណូមពរថាការងារ ត្រួតពិនិត្យ ឃ្លាំមើលនិងវិន័យបក្ស ត្រូវរួមចំណែកសំខាន់
ក្នុងការកសាងបក្សនិង ត្រៀមរៀបចំឲ្យមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ក៏ដូចជា
មហាសន្និបាតទូទាំង ប្រទេសផងដែរ។ ក្នុងឱកាសនេះដែរ លោក Nguyen Phu
Trong ក៏បានប្រសិទ្ធិពរ បុណ្យចូលឆ្នាំថ្មីទៅដល់កម្មាភិបាល បុគ្គលិកទាំងឡាយ
នៃផ្នែកត្រួតពិនិត្យបក្ស និងគណៈកម្មាធិការមជ្ឈឹម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ