អគ្គលេខាបក្សវៀតណាម៖គណៈប្រតិបតិ្តមជ្ឈឹមបក្សជា ស្ថាប័នសំខាន់ក្នុងកិច្ចការពារយុត្តិធម៌

អគ្គលេខាបក្សវៀតណាម៖គណៈប្រតិបតិ្តមជ្ឈឹមបក្សជា ស្ថាប័នសំខាន់ក្នុងកិច្ចការពារយុត្តិធម៌ - ảnh 1
លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងមតិនៅជំនួបនេះ

(VOVworld) - នាព្រឹកថ្ងៃទី២០ មិនា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត
វៀតណាមលោក Nguyen Phu Trong និងជាប្រធានគណៈកម្មាធិការមជ្ឈឹមទទួល បន្ទុកការងារបង្ការប្រឆាំងអំពើពុករលួយ បានមានជំនួបសន្ទនាជាមួយគណៈកម្មា ធិការបក្សនិងថ្នាក់ដឹកនាំស្នូលនៃតុលាការប្រជាជនកំពូលស្ដីអំពីការងារតុលាការ
តាំងពី ដើមអាណត្តិមហាសន្និបាតបក្សលើកទី១១មក។ នៅទីនេះ លោក Nguyen
Phu Trong បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ តុលាការប្រជាជនក្នុងប៉ុន្មានឆ្នាំ
កន្លងទៅ ដែលជាស្ថាប័នសំខាន់១ក្នុងកិច្ចការពារ យុត្តិធម៌ សិទ្ធិមនុស្ស និងបទ
បញ្ញាត្តិសង្គមនិយម។ស្ដីពីភារកិច្ចស្នូលនាពេល ខាងមុខ លោកបានសង្កត់ធ្ងន់ថា តុលាការត្រូវបង្កើនថែមទៀតការជំនុំជំរះដោយ តម្លាភាព ប្រជាធិបតេយ្យ រួមចំ
ណែកកាត់បន្ថយអយុត្តិធម៌។លោកអគ្គលេខាបក្ស បានស្នើរឲ្យតុលាការប្រជាជន
កំពូលនិងតុលាការគ្រប់ជាន់ថ្នាក់សកម្មចូលរួមក្នុងការ ងារបង្ការប្រឆាំងអំពើពុក
រលួយ ក្នុងនោះប្រមូលផ្ដុំនាំចេញជំនុំជំរះរឿងក្ដីអំពើពុក រលួយធំៗ។លោកក៏បាន
សង្កត់ធ្ងន់ទៅលើការកសាងជួរកម្មាភិបាល និយោជិក ជា ពិសេសគឺជួរចៅក្រម ឲ្យបានបំពេញតម្រូវការនិងភារកិច្ចក្នុងស្ថានភាពថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ