អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង

(VOVworld) - នៅជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Chung Ui-
wha នារសៀលថ្ងៃទី១៨ មិនា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu
Trong បានសង្កត់ធ្ងន់ថា វៀតណាមនិងកូរ៉េខាងត្បូងបានក្លាយទៅជា ដៃគូយុទ្ធ
សាស្ត្រដ៏សំខាន់។នាបច្ចុប្បន្ន កូរ៉េខាងត្បូងជាវិនិយោគិនធំបំផុតនៅវៀតណាម និង
ក៏ជាដៃគូជួរមុខអំពីពាណិជ្ជកម្មនិងកិច្ចសហប្រតិបតិ្តការ ODA របស់វៀតណាម
ទៀតផង។លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះការដែល ប្រទេស
ទាំង២បានបញ្ចប់ជាផ្លូវការកិច្ចចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បង្ក
លក្ខណៈងាយស្រួលដើម្បីឆ្ពោះទៅគោលដៅគឺទទួលបានតំលៃប្រាក់ពាណិជ្ជ
កម្មទ្វេ ភាគីចំនួន៧០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។លោកក៏បានអះអាង
ថា​ វៀតណាមនឹងបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មកូរ៉េខាងត្បូង
មកវិនិយោគ នៅវៀតណាម ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃទំនាក់
ទំនងសហប្រតិបតិ្ត ការរវាងរដ្ឋសភានៃប្រទេសទាំង២ផងដែរ។
អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង - ảnh 1
អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ)និង
ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Chung Ui-wha​ (រូបថត៖TTXVN)

រីឯខ្លួនវិញ លោក​ Chung Ui-wha បានអះអាងថា រដ្ឋសភា រដ្ឋាភិបាល និងប្រជាជន កូរ៉េខាងត្បូងគោរពទំនាក់ទំនងជាមួយវៀតណាម និងមានគោលបំណងថា នឹង
នាំទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងកាន់តែស៊ីជំរៅ អភិវឌ្ឍន៍ដ៏ល្អ
ប្រសើរ លើគ្រប់វិស័យថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ