អគ្គលេខាលោក Nguyen Phu Trong ទៅអុជធូបនៅបូជនីដ្ឋានស្ដេច Ly Thai To

(VOVWORLD) - លោកអគ្គលេខាបានបួងសួងសុំឲ្យប្រទេសជាតិមានសុខសន្តិភាព ខ្លាំងមាំមួន និងប្រជាជនមានសម្បូរធូធារ។
អគ្គលេខាលោក Nguyen Phu Trong ទៅអុជធូបនៅបូជនីដ្ឋានស្ដេច Ly Thai To - ảnh 1 អគ្គលេខាលោក Nguyen Phu Trong ទៅអុជធូបនៅបូជនីដ្ឋានស្ដេច Ly Thai To ក្នុងរាត្រីឆ្លងចូលឆ្នាំថ្មីប្រពៃណី (រូបថត៖ VOV)

ក្នុងពេលវេលាពិសិដ្ឋដែលដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីប្រពៃណីនោះ អគ្គលេខា បក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong បានអញ្ជើញទៅអុជធូប នៅបូជនីដ្ឋានស្ដេច Ly Thai To និងប្រាសាទ Ngoc Son រដ្ឋធានីហាណូយ។ លោកអគ្គលេខាបានបួងសួងសុំឲ្យប្រទេសជាតិមានសុខសន្តិភាព ខ្លាំងមាំមួន និងប្រជាជនមានសម្បូរធូធារ។

        មុននោះ អគ្គលេខាលោក Nguyen Phu Trong បានទៅសាកសួរសុខទុក្ខ ជូនពរបុណ្យ Tet ចំពោះបក្សភាគ អាជ្ញាធរនិងប្រជាជនទីក្រុងហាណូយ។ លោក អគ្គលេខាបានអំណរសាទរចំពោះរាល់លទ្ធផលដែលរដ្ឋធានីទទួលបានក្នុងឆ្នាំ កន្លងទៅ ព្រមទាំងថ្លែងសេចក្ដីជូនពរដ៏ល្អប្រសើរបំផុតជូនចំពោះប្រជាពលរដ្ឋ ហាណូយទាំងក្នុងឱបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ