អង្គការ IS ហ្វឹកហ្វឺនភេរវករសំរាប់ឧបាយកលធ្វើភេរវកម្មនៅរដ្ឋធានីរបស់រុស្ស៊ី

អង្គការ IS ហ្វឹកហ្វឺនភេរវករសំរាប់ឧបាយកលធ្វើភេរវកម្មនៅរដ្ឋធានីរបស់រុស្ស៊ី - ảnh 1
ប៉ូលីសរុស្ស៊ីមួយនាក់ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាននៅក្នុងអគារដែលរកឃើញជាតិផ្ទុះស្វ័យធ្វើសំរាប់សកម្មភាពភេរវកម្មនៅទីក្រុងម៉ូស្គូ (រូបថត៖AP)

(VOVworld) - ស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) នាថ្ងៃទី១២ តុលាបានឲ្យដឹងថា
មុខសញ្ញាជាជនជាតិរុស្ស៊ីដែលទើបនឹងត្រូវចាប់ឃាត់ខ្លួនដោយបទចោតប្រកាន់មាន
ឧបាយកលធ្វើភេរវកម្មនៅរដ្ឋធានីម៉ូស្គូ បានសំរេចវគ្គហ្វឹកហ្វឺនរបស់អង្គការ “រដ្ឋអ៊ី
ស្លាម” ស័យប្រកាស (IS) នៅប្រទេសស៊ីរី។តាម FSB ថា មុខសញ្ញាទាំងនេះ បាន
វិលត្រឡប់មករុស្ស៊ីនិងស្នាក់នៅទីនេះក្នុងរយៈពេលយូរអង្វែងមុនពេល ប្រធានា
ធិបតីរុស្ស៊ីលោក Vladimir Putin បញ្ជាឲ្យការវាយប្រហារតាមជើង អាកាសតម្រង់
ទៅលើគោលដៅ IS នៅស៊ីរីតាមសំណើរពីរដ្ឋអំណាចប្រទេស មជ្ឈឹមបូព៌ានេះ។
មុននោះ គណៈកម្មាធិការប្រឆាំងភេរវកម្មជាតិរុស្ស៊ី (NAK) បានឲ្យដឹងថា ស្ថាប័ន
នេះ នាថ្ងៃដដែលបានចាប់ឃាត់ខ្លួនមនុស្សមួយក្រុមដែលកំពុងអនុវត្តការវាយ
ប្រហារភេរវកម្មតម្រង់ទៅលើប្រព័ន្ធចរាចរណ៍សាធារណៈនៅរដ្ឋធានីម៉ូស្គូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ