អង្គការ Peace Trees Vietnam ដើរតួនាទីយ៉ាងសកម្មក្នុងសកម្មភាពបោសសំអាតមីននៅវៀតណាម

(VOVWORLD) - នៅថ្ងៃទី ២០ ខែតុលា អង្គការ Peace Trees Vietnam - ដើមឈើសន្តិភាពវៀតណាម បានប្រារព្ធពិធីរំលឹកខួបលើកទី ២៥ ទិវាបង្កើតរបស់ខ្លួនតាមប្រព័ន្ធវីដេអូ នៅទីក្រុង Seatle រដ្ឋវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក។ 
អង្គការ Peace Trees Vietnam ដើរតួនាទីយ៉ាងសកម្មក្នុងសកម្មភាពបោសសំអាតមីននៅវៀតណាម - ảnh 1 តំណាងដែលចូលរួមក្នុងកិច្ចពិភាក្សា (រូបថត៖ thoidai.com.vn)

នៅក្នុងពិធីនេះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា បណ្តាអង្គការក្រៅរដ្ឋាភិបាល ក្នុងនោះមានទាំងអង្គការដើមឈើសន្តិភាព វៀតណាម តែងតែបានដើរតួនាទីយ៉ាងសកម្ម ក្នុងសកម្មភាពនានារបស់វៀតណាម។ ជាពិសេស អង្គការក្រៅរដ្ឋាភិបាល របស់អាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្នែកហិរញ្ញវត្ថុ និងជួយវៀតណាមជំនះពុះពារលើផលវិបាក នៃសង្គ្រាម លុបបំបាត់ភាពក្រីក្រ លើកកម្ពស់គុណភាពជីវភាពរស់នៅ  ថែទាំសុខភាព និងប្រព័ន្ធអប់រំជាដើម។ លើសពីនេះទៀត អង្គការទាំងនេះ ក៏ជួយ វៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមដែលមិនមែនប្រពៃណី ដូចជាការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc ក៏បានចែករំលែកក្តីសង្ឃឹមរបស់លោក លើយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងសហរដ្ឋអាមេរិកផងដែរ។

សូមជម្រាបថា អង្គការដើមឈើសន្តិភាពវៀតណាម គឺជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់អាមេរិក ដែលប្រតិបត្តិការក្នុងវិស័យជួយឧបត្ថម្ភការបោសសំអាតមីននិងអប់រំការយល់ដឹងអំពីមីនរួមទាំងការអភិវឌ្ឍ សហគមន៍ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ