អង្គការ បុគ្គលជាច្រើននៅក្នុងនិងក្រៅប្រទេសបរិច្ចាគថវិកាជាង ៤២ លានដុល្លារអាមេរិកដើម្បីជួយជំនះផលវិបាកនៃព្យុះទីហ្វុង Yagi

(VOVWORLD) - គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី ១៤ កញ្ញា អង្គការ និងបុគ្គលនានាបានផ្ទេរប្រាក់ជាង ១ ទ្រីលានដុង (ជាង ៤២ លានដុល្លារអាមេរិក) ទៅក្នុងគណនីរបស់គណៈកម្មការចលនាសង្គ្រោះមជ្ឈិម។

អង្គការ បុគ្គលជាច្រើននៅក្នុងនិងក្រៅប្រទេសបរិច្ចាគថវិកាជាង ៤២ លានដុល្លារអាមេរិកដើម្បីជួយជំនះផលវិបាកនៃព្យុះទីហ្វុង Yagi - ảnh 1លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមទទួលជំនួយឧបត្ថម្ភពីក្រសួងគមនាគមន៍ដឹកជញ្ជូន។

គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី១៤ ខែកញ្ញា មានខេត្ត-ក្រុងចំនួន២០បានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ដែលបណ្ដាលមកពីព្យុះទីហ្វុង Yagi បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិ។ ជាពិសេស មនុស្សចំនួន ៣៥២ នាក់ បានស្លាប់និងបាត់ខ្លួន។

បច្ចុប្បន្ននេះ កម្លាំងនានារបស់កងទ័ពបានជម្លៀសមនុស្សចំនួន ៣៧៤.០០០ នាក់ទៅកាន់ទីកន្លែងមានសុវត្ថិភាព។ កងទ័ពបានដាក់ពង្រាយកម្មាភិបាលនិងយុទ្ធជនចំនួន ១៨៧.០០០នាក់ និងយានជំនិះរាប់សែនគ្រឿង ដើម្បីចូលរួមការងារទប់ទល់ និងជំនះពុះពារលើផលវិបាកដោយទឹកជំនន់ ជាពិសេសការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះដែលបានបាត់ខ្លួន ប្រគល់សាកសពជនរងគ្រោះដល់មូលដ្ឋាន ពង្រឹងទំនប់ទប់ទឹក ជួយប្រជាពលរដ្ធប្រមូលផលស្រូវ និងដំណាំ... ក្រសួងការពារប្រទេសក៏បានឧបត្ថម្ភអង្ករជាង ១០០តោន និងស្បៀងស្ងួត ៣៣តោន ជូនប្រជាពលរដ្ឋនៅតាមខេត្តផងដែរ។

ឆ្លើយតបនឹងការអំពាវនាវរបស់អង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ស្ថាប័ន អង្គភាពអាជីវកម្ម និងបុគ្គលជាច្រើននៅទាំងក្នុងនិងក្រៅប្រទេសបានចូលរួមជួយឧបត្ថម្ភ។ គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី ១៤ កញ្ញា អង្គការ និងបុគ្គលនានាបានផ្ទេរប្រាក់ជាង ១ ទ្រីលានដុង (ជាង ៤២ លានដុល្លារអាមេរិក) ទៅក្នុងគណនីរបស់គណៈកម្មការចលនាសង្គ្រោះមជ្ឈិម។

កាលពីថ្ងៃទី១៤ កញ្ញា ផងដែរ ស្ថានទូតចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងប្រចាំនៅវៀតណាមបាននិយាយថា រដ្ឋាភិបាលអង់គ្លេសនឹងផ្តល់ជំនួយចំនួន ១ លានផោន (៣២ ពាន់លានដុង) ដើម្បីជួយវៀតណាមជំនះលើផលវិបាកនៃព្យុះ Yagi។ កញ្ចប់ជំនួយនេះនឹងត្រូវបានផ្តល់ជូនជាទម្រង់របស់របរប្រើប្រាស់ចាំបាច់ ជំនួយជាសាច់ប្រាក់ និងសេវាសំខាន់ៗដូចជា៖ សុខាភិបាល ទឹកស្អាត និងអនាម័យដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ