អង្គការទទួលបន្ទុកការងារបក្សរបស់រដ្ឋសភាវៀតណាមយកសន្លឹកទំនុកទុកចិត្តឆ្នាំ២០១៤

(VOVworld) - នាព្រឹកថ្ងៃទី២៥ ធ្នូ អង្គការទទួលបន្ទុកការងារបក្សរបស់រដ្ឋសភាវៀត
ណាមបានរៀបចំសន្និសីទយកសន្លឹកទំនុកទុកចិត្តឆ្នាំ២០១៤ ចំពោះមុខងារចំនួន
៥៧ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភានិងជាលេខាអង្គការទទួលបន្ទុកការងារ
បក្សរបស់រដ្ឋសភាលោក Nguyen Sinh Hung។ក្នុងចំណោមមុខងារត្រូវបានយក
សន្លឹកទំនុកទុកចិត្តមាន អនុរដ្ឋមន្រ្តីរដ្ឋសភា ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាជនជាតិ និងគណៈកម្មាធិការនៃរដ្ឋសភា ថ្នាក់ដឹកនាំនៃគណៈកម្មការ និងវិទ្យាស្ថានចំណុះ
គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាទៀតផង។

អង្គការទទួលបន្ទុកការងារបក្សរបស់រដ្ឋសភាវៀតណាមយកសន្លឹកទំនុកទុកចិត្តឆ្នាំ២០១៤ - ảnh 1
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បោះសន្លឹកទំនុកទុកចិត្ត


លោក Nguyen Sinh Hung បានលើកច្បាស់ថា ការយកសន្លឹកទំនុកទុកចិត្តគឺសំដៅ
វាយតំលៃលទ្ធផលនៃការអនុវត្តការងារ សិលធម៌ និងរបៀបរស់នៅរបស់មុខងារ
ត្រូវបានយកសន្លឹក។លោក Nguyen Sinh Hung ជឿជាក់ថាដោយមានការត្រៀម
រៀបចំដ៏ម៉ឹងម៉ាត់ អ្នកបោះសន្លឹកស្មោះត្រង់ លទ្ធផលនៃការយកសន្លឹកនឹងបង្ហញ
ពីចរិតលក្ខណៈបរានុម័តនិងត្រឹមត្រូវ។បុគ្គលម្នាក់ៗត្រូវបានយកសន្លឹកទំនុកទុក
ចិត្តនឹងខំប្រឹងប្រែងថែមទៀតដើម្បីសម្រេចភារកិច្ចត្រូវបានប្រគល់។
តាមលទ្ធផលរាប់សន្លឹក អនុប្រធានរដ្ឋសភាលោក Uong Chu Luu មានបរិមាណ
សន្លឹកទំនុកទុកចិត្តខ្ពស់បំផុត បន្ទាប់នោះគឺអនុប្រធានរដ្ឋសភាលោក Huynh
Ngoc Son និងប្រធានគណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមនៃរដ្ឋសភា
លោកស្រី Truong Thi Mai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ