អង្គការនានារៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបោះឆ្នោតសកលដំបូង

អង្គការនានារៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបោះឆ្នោតសកលដំបូង - ảnh 1
សមាជិកសមាជិកាសភាខេត្ត Bac Giang នៃជំនាន់មុនៗថតរូបអនុស្សាវរីយ៍

(VOVworld) - នាថ្ងៃទី៣១ ធ្នូ គណៈប្រតិភូសមាជិកសមាជិកាសភាខេត្ត Bac Giang
 បានរៀបចំការជួបមុខជាមួយ សមាជិកសមាជិកាសភាគ្រប់ជំនាន់ក្នុងឱកាសរំលឹក
ខួបអនុស្សាវរីយ៍លើកទី៧០ទិវាបោះឆ្នោតសកលដំបូង (ថ្ងៃទី៦ មករា)។ថ្លែងមតិនៅ
ទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមលោក​ Nguyen
Thien Nhan បានចាត់ទុកថា ការរំលឹកខួបអនុស្សាវរីយ៍ លើកទី៧០ទិវាបោះឆ្នោត
សកលជាឱកាសដើម្បីរំលឹកឡើងនូវវិញអំពី កំណាត់ផ្លូវប្រវត្តិសាស្ត្រមួយដ៏ភ្លឺស្វាង
គួរឲ្យមោទនៈរបស់ប្រជាជាតិ និងយល់ច្បាស់ថែមទៀតអំពី សមិទ្ធិក្នុងសកម្មភាព
របស់រដ្ឋសភា ព្រមទាំងដាក់ចេញការងារត្រូវ ធ្វើនាពេល ខាងមុខផងដែរ។
នាថ្ងៃដដែល អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានទទួល
ជួបសន្ទនាជាមួយគណៈប្រតិភូសមាជិកសមាជិកាសភាខេត្ត Ha Giang ភាគខាង
ជើងវៀតណាមក្នុងឱកាសគណៈប្រតិភូមកបំពេញការងារនៅទីក្រុងហាណូយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ