អង្គការសុខភាពពិភពលោក (WHO) អំពាវនាវឱ្យធានាការចែកចាយវ៉ាក់សាំងជំងឺ Covid-19 ប្រកបដោយសមធម៌

(VOVWORLD) - អគ្គនាយករងអង្គការសុខភាពពិភពលោក (WHO)  បានសម្តែងការព្រួយបារម្ភអំពីការចែកចាយវ៉ាក់សាំងបង្ការ COVID-19 នៅលើទូទាំងសកលលោក ក្នុងនោះលោកក៏បានគូសបញ្ជាក់ថាពិភពលោកកំពុងជិតឈានដល់ "ការបរាជ័យខាងសីលធម៌ដ៏ធ្ងន់ធ្ងរ"។ 
អង្គការសុខភាពពិភពលោក (WHO) អំពាវនាវឱ្យធានាការចែកចាយវ៉ាក់សាំងជំងឺ Covid-19 ប្រកបដោយសមធម៌ - ảnh 1អគ្គនាយករងអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus (រូបថត៖ AFP/ TTXVN)

អគ្គនាយករងអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានសម្តែងការព្រួយបារម្ភអំពីការចែក ចាយវ៉ាក់សាំងបង្ការ COVID-19 នៅលើទូទាំងសកលលោក ក្នុងនោះលោកក៏បានគូសបញ្ជាក់ថាពិភពលោកកំពុងជិតឈានដល់ "ការបរាជ័យខាងសីលធម៌ដ៏ធ្ងន់ធ្ងរ"  ព្រមទាំងដាស់ តឿនឱ្យប្រទេសនិងក្រុមហ៊ុនផលិតចែកចាយវ៉ាក់សាំងនៅទូទាំងពិភពលោកឱ្យកាន់តែស្មើគ្នាផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមនាយកប្រតិបត្តិប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោកដែលធ្វើឡើងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ១៨ ខែមករា ប្រមុខ អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា យថាទស្សន៍នៃការចែកចាយវ៉ាក់សាំងប្រកបដោយសមភាព គឺកំពុងបង្កប់នូវហានិភ័យដ៏ធ្ងន់ធ្ងរ ក្នុងបរិបទដែលកម្មវិធីចែករំលែកវ៉ាក់សាំង COVAX រំពឹងថានឹងចាប់ផ្តើមចាក់វ៉ាក់សាំង ពីខែកុម្ភៈខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ