អង្គការសុខភាពពិភពលោកផ្តល់អនុសាសន៍ដល់បណ្តាប្រទេសនានាត្រូវប្រយ័ត្នប្រយែងក្នុងការបន្ធូរបន្ថយការបង្ការ ប្រយុទ្ធប្រឆាំងជំងឺ Covid 19
(VOVWORLD) - អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូថ្នាក់រដ្ឋមន្ត្រីសុខាភិបាល នៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នាថ្ងៃទី ១៩ ខែមេសា។
ការបន្ធូរបន្ថយវិធានការណ៍ដាក់កំហិត ដែលត្រូវបានអនុវត្តដើម្បី បង្ការ ប្រយុទ្ធប្រឆាំងជំងឺ Covid -19 មិនមែនមានន័យថាជំងឺរាតត្បាតសកលត្រូវបានបញ្ចប់នោះឡើយ ពោលគឺនេះគឺជាការចាប់ផ្ដើមនៃដំណាក់កាលបន្តតែប៉ុណ្ណោះ។ អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូថ្នាក់រដ្ឋមន្ត្រីសុខាភិបាល នៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នាថ្ងៃទី ១៩ ខែមេសា។
ថ្លែងពីទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ប្រមុខអង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណាក់កាលជាបន្ទាន់ក្នុងការប្រយុទ្ធប្រឆាំង Covid-19 ពោលគឺ បណ្ដាប្រទេសចាំបាច់ត្រូវផ្ដោតសំខាន់ទៅលើការអប់រំ ការចូលរួម និងជួយគាំទ្រដល់ប្រជាជន ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងចំពោះការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19។ លោក Tedros Adhanom Ghebreyesus បានសម្តែងក្ដីសប្បាយរីយរាយចំពោះការដែលប្រទេស G20 មួយចំនួនបានចាប់ផ្តើមរៀបចំផែនការកាត់បន្ថយការរក្សាគំលាតសង្គម។ ទោះយ៉ាងណាក៏ដោយប្រការសំខាន់គឺ ផែនការនេះត្រូវបានអនុវត្តជាដំណាក់កាលនីមួយៗផងដែរ៕