អង្គការសហប្រជាជាតិ ព្រមានពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ ចំពោះអនាគតរបស់មនុស្សជាតិ
(VOVWORLD) - កាលពីថ្ងៃទី ៣ ខែកក្កដា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានព្រមានថា ការប្រែប្រួលអាកាសធាតុគឺជាគ្រោះថ្នាក់ចំពោះមនុស្សជាតិ ដែលអាចនាំឱ្យអនាគតធ្លាក់ចូលភាពក្រីក្រ និងប្រឈមមុខនឹងផលវិបាកដ៏ធ្ងន់ធ្ងរជាច្រើនទៀត។
ប្រជាជនKyrgyzstan ទៅប្រមូលទឹកសម្រាប់ជីវិតប្រចាំថ្ងៃ នៅប្រទេស កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣។ រូបថត៖ AFP/VNA |
ថ្លែងក្នុងសម័យប្រជុំលើកទី ៥៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែកក្កដា នៅទីក្រុងហ្សឺណែវ (ស្វីស) លោក Volker Turk មានប្រសាសន៍ថា បាតុភូតអាកាសធាតុធ្ងន់ធ្ងរកំពុងបំផ្លិចបំផ្លាញដំណាំ បង្កការខូចខាតដល់ឧស្សាហកម្មសត្វចិញ្ចឹម និងប្រព័ន្ធអេកូឡូស៊ី ដែលបណ្តាលឲយសហគមន៍ជួបការលំបាក់ក្នុងការកសាងឡើងវិញនិងធ្វើជាម្ចាស់ជីវភាពតរបស់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា ការដោះស្រាយបម្រែបម្រួលអាកាសធាតុគឺជាបញ្ហាមានលក្ខណៈសិទ្ធិមនុស្ស ហើយបានជំរុញឱ្យមានសកម្មភាពជាក់ស្តែងជាបន្ទាន់ ដើម្បីធានាអនាគតប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានឲ្យដឹងថា មនុស្សជាតិបច្ចុប្បន្នមានបច្ចេកវិទ្យាទំនើបនិងល្អបំផុតដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរស្ថានភាពនៃការប្រែប្រួលអាកាសធាតុ។
លោក Volker Turk ក៏បានចាត់ទុកថា សន្និសីទលើកទី ២៨នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Dubai (អេមីរ៉ាតអារ៉ាប់រួម) ក្នុងខែវិច្ឆិកានិងខែធ្នូខាងមុខនេះ ត្រូវតែជាការសម្រេចចិត្តដើម្បីផ្លាស់ប្តូរទីលានលេងក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕