អង្គការសហប្រជាជាតិជួយឧបត្ថម្ភវៀតណាមបង្ការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគផ្ដាសាយបក្សាបក្សី

អង្គការសហប្រជាជាតិជួយឧបត្ថម្ភវៀតណាមបង្ការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគផ្ដាសាយបក្សាបក្សី - ảnh 1
អង្គការសហប្រជាជាតិជួយឧបត្ថម្ភវៀតណាមបង្ការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគ
ផ្ដាសាយបក្សាបក្សី( http://www.qdnd.vn/)

(VOV)_រដ្ឋាភិបាលវៀតណាមបានអនុម័តលើគំរោងនៃកម្មវិធីអភិវឌ្ឍន៍​អង្គការ
សហប្រជាជាតិ ( UNDP) ដោយស្ថាប័នអភិវឌ្ឍនអន្តរជាតិអាមេរិក ​(​USAID) ផ្តល់ ជំនួយ ដើម្បីការពារសុខភាពនៅវៀតណាម។ ដោយមានទឹក​ប្រាក់ចំនួន៨០ម៉ឹនដុល្លារ
អាមេរិក  UNDP ប្រចាំនៅវៀតណាម នឹងជួយ​ឧបត្ថម្ភកាត់បន្ថយការគំរោងគំហែង
សុខាភិបាល សង្គម ពីមហាអាសន្នរោគផ្ដាសាយបក្សាបក្សី និងជំងឺឆ្លងផ្សេងៗទៀត។ គំរោងការណ៍នេះនឹងកសាងផែនការជាក់ស្ដែង សំរាប់យន្តការសម្របសម្រួល ​ដើម្បីការពារសុខភាព​ប្រជាជនវៀតណាម។ ​គ្រប់ស្ថាប័នក្នុងវិស័យបរិស្ថាន មនុស្ស 
និងសត្វ នៃ​រដ្ឋាភិបាល​វៀតណាម និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដូចជា៖អង្គការក
សិកម្ម ​ស្បៀងអាហារ ( FAO) អង្គការសុខាភិបាលពិភពលោក (​WHO) និង​មជ្ឈមណ្ឌលត្រួតពិនិត្យអាសន្នរោគអាមេរិក សុទ្ធតែចូលរួមគំរោងការណ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ