អង្គការសហប្រជាជាតិពន្យាពេលសំរាប់អាណត្តិរបស់ប្រតិភូបេសកកម្ម ប្រចាំនៅលីប៊ី
(VOVWORLD) - នាថ្ងៃទី ១៣ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឯកភាព ពន្យាពេលសំរាប់អាណត្តិរបស់ប្រតិភូបេសកកម្មជួយគាំទ្រអង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីប៊ី (UNSMIL) រហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩។
អង្គការសហប្រជាជាតិពន្យាពេលសំរាប់អាណត្តិរបស់ប្រតិភូបេសកកម្ម ប្រចាំនៅលីប៊ី |
UNSMIL ត្រូវបានផ្ទេរសិទ្ធក្នុងការជួយគាំទ្រ ដំណើរការសន្ទនាផ្នែកនយោបាយ និងសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនយោបាយលីប៊ី និងផែនការ សកម្មភាពរបស់អង្គការសហប្រជាជាតិផងដែរ។ ទាំងនេះគឺសុទ្ធតែជាកម្មវិធី ដែលដឹកនាំដោយអង្គការសហប្រជាជាតិសំដៅដោះស្រាយបញ្ហាអស្ថេរភាពនៅប្រទេសលីប៊ី។ ក្រៅពីនោះប្រតិភូបេសកកម្មនេះក៏នឹងជួយឧបត្ថម្ភ ក្នុងការពង្រឹង សន្តិសុខ អភិបាលកិច្ច និងការកែលម្អនូវសកម្មភាពសេដ្ឋកិច្ច រួមមាន ការសម្រប សម្រួលជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងធ្វើតាមជំហានបន្តទៀតនៃដំណើរ ការផ្លាស់ប្តូរជាពិសេសគឺការកសាងរដ្ឋធម្មនុញ្ញនិងរៀបចំការបោះឆ្នោតផងដែរ។
លើសពីនេះទៀត សេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខក៏បានស្នើឲ្យ UNSMIL ជួយគាំទ្រដល់អង្គការរដ្ឋាភិបាលលីប៊ី ក្នុងការផ្តល់សេវាកម្មដែល ចាំបាច់ និងផ្តល់ជំនួយមនុស្សធម៌ជាដើម៕